ผลบอลสด ออนไลน์ ผลบอลสดเมื่อคืน

Takumi Minamino

Liverpool ជិត​ទិញ​បាន​ខ្សែ​បម្រើ​ឆ្នើម​ជប៉ុន​មួយរូបពីក្លឹប Red Bull Salzburg

Liverpool កាន់​តែ​កៀក​ក្នុង​ការ​ចុះ​ហត្ថលេខា​យក​ Takumi Minamino ពី​ក្លឹប​ Red Bull Salzburg នៅ​ខែ​មករា​ខាង​មុខ​នេះ​ ក្រោយ​ខ្សែ​បម្រើ​វ័យ​២៤​ឆ្នាំ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ពេល​លេង​ទល់​នឹង​ពួកគេ​ នៅ​ Champions League។​ Minamino...

26 Feb 2017
14

U-20 វៀតណាម
កាលពីពេលថ្មីៗនេះ ក្រុមបាល់ទាត់យុវជនគោព្រៃកម្ពុជា អាយុក្រោម១៨ ឆ្នាំត្រូវបាន ក្លិប Becamex Binh Doung អញ្ជើញឱ្យចូលរួមប្រកួតក្នុងពានរង្វាន់ ​BTV International Football Tournament Cup ប្រទេសវៀតណាម។ ក្រុមដែលចូលរួមប្រកួតក្នុងពាននេះ មានក្រុមយុវជនជម្រើសជាតិអាយុក្រោម២០ឆ្នាំ មកពីប្រទេសចំនួន៣ គឺ មីយ៉ាន់ម៉ា វៀតណាម កម្ពុជា និង ក្រុមបាល់ទាត់ឈុតធំ ក្លិប Becamex Binh Doung ដែលជាក្លិបលេងនៅលីគកំពូលវៀតណាម។ ដោយឡែកក្រុមបាល់ទាត់យុវជនគោព្រៃកម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករចំនួន២០រូបដើម្បីទៅចូលរួមក្នុងពាននេះហើយ ដោយកីឡាករទាំងអស់សុទ្ធសឹងជាកីឡាករអាយុក្រោម ១៨ ឆ្នាំទាំងអស់។ ការប្រកួតនឹងចាប់ផ្តើមចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៩ ក្នុងនោះ U20 វៀតណាម និង ប៉ះជាមួយនឹងក្រុមបាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំ កម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៦ល្ងាចនៅកីឡដ្ឋាន Binh Duong ខេត្តប៊ិនដុង ប្រទេសវៀតណាម ហើយក្រុមឈ្នះនឹងឡើងទៅជួបគ្នានោវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់មួយនេះ


13 Dec 2019

Napoli
ក្រុម Napoli បានតែងតាំង​លោក Gennaro Gattuso ជា​គ្រូបង្វឹក​ថ្មី ​បន្ទាប់ពី​ក្លឹប​មួយ​នេះ​បាន​បណ្តេញ​លោក Carlo Ancelotti ពី​ចេញតំណែង​គ្រូបង្វឹក​។​ ​លោក Carlo Ancelotti ត្រូវបាន​បណ្តេញ​ចេញពី​ក្រុម Napoli ប៉ុន្មាន​ម៉ោង​នេះ បន្ទាប់ពី​ជួយ​ឱ្យ​ក្រុម Napoli ឈានទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​នេះ​ដែល​បានឈ្នះ​ក្រុម Genk ក្នុង​លទ្ធផល ៤-០ កាល​កន្លងទៅនេះ​។ Gennaro Gattuso វ័យ ៤១ ឆ្នាំនេះ ដែលជា​អតីត​គ្រូបង្វឹក​ក្រុម AC Milan ប៉ុន្តែ​លោក​បាន​ចាក់​ចេញពី ក្រុម​មួយ​នេះ​ពេល​បញ្ចប់​រដូវ​កាល​មុន​។ Gennaro Gattuso បាន​និយាយថា “​ពួកយើង​ត្រូវ​ធ្វើការ​ធ្ងន់ ដើម្បី​យក​ពិន្ទុ​មកវិញ ហើយ​នឹង​ត្រឡប់មក​កាន់ តំណែង​ដែល​អាច​លេងនៅ Champions League” ។ ​សូមបញ្ជាក់ថា ​ប​ន្ចុ​ប្បន្ន​នេះ​ក្រុម Napoli កំពុង​នៅ​លេខ​រាង​ទី ៧ ដែលមាន ២១ ពិន្ទុ ក្នុង​តារាង Serie


13 Dec 2019

photo of សៀង ចន្ធា
សៀង ចន្ធា
សៀង ចន្ធា ត្រូវបានជ្រើសរើសចូលបញ្ជី២០នាក់របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ ទៅចូលរួមការប្រកួតពានរង្វាន់អន្តរជាតិមួយនៅខេត្តប៊ិញយឿង ប្រទេសវៀតណាម ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែធ្នូ។ ខ្សែប្រយុទ្ធវ័យ១៧ឆ្នាំជាកម្លាំងស្នូលមួយរូបសម្រាប់ក្រុមជម្រើសជាតិនាពេលកន្លងមក និងរួមចំណែកសំខាន់នាំក្រុម U22 ទៅកាន់​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស៊ីហ្គេមជាប្រវត្តិសាស្ត្រ។ សូមជម្រាបជូនដែរថា ពានរង្វាន់មិត្តភាពនៅខេត្តប៊ិញយឿងនេះមាន៣ក្រុមផ្សេងទៀតចូលរួម គឺ​ U20 វៀតណាម, ក្រុមធំ Becamex Binh Duong និង U20 មីយ៉ាន់ម៉ា។ U20 វៀតណាម ត្រូវជួបជាមួយ U20 កម្ពុជា នៅថ្ងៃអាទិត្យ ទី១៥ មួយថ្ងៃក្រោយម្ចាស់ផ្ទះ Binh Duong ជួប U20 មីយ៉ាន់ម៉ា។ ក្រុមឈ្នះត្រូវប៉ះគ្នា​នៅវគ្គផ្ដាច់ព្រ័ត្រ ខណៈក្រុមចាញ់ប្រកួតយកលេខ៣៕  


13 Dec 2019

photo of Kylian Mbappe
ព័ត៌មានបាល់ទាត់
កីឡាករខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe បានបដិសេធមិនព្រមបន្តកិច្ចសន្យាថ្មីជាមួយក្លឹបយក្ស Paris Saint-Germain នោះឡើយ ក៏ព្រោះតែចង់ចាកចេញទៅលេងឲ្យក្លឹបអេស្ប៉ាញ Real Madrid។ គួរបញ្ជាក់ផងថា កីឡាករសញ្ជាតិបារាំង វ័យត្រឹមតែ ២០ឆ្នាំខាងលើនេះ មានសុពលភាពនៃកិច្ចសន្យាជាមួយ PSG រហូតដល់ឆ្នាំ២០២១ នឹងកំពុងត្រូវបានលោក Thomas Tuchel អ្នកចាត់ការទូទៅកំពុងបញ្ចុះបញ្ចូល ឲ្យបន្តនៅទឹកដី Parc des Princes បន្តទៀត។ យ៉ាងណាមិញ ប្រភពព័ត៌មានចេញពីអេស្ប៉ាញក៏បានទម្លាយផងដែរថា អតីតខ្សែប្រយុទ្ធនៃក្លឹប AS Monaco រូបនេះ ពិតជាចង់ទៅលេងឲ្យក្លឹបយក្សអេស្ប៉ាញ Real Madrid ដែលមានអ្នកចាត់ការទូទៅ Zidane ក៏ចង់បានរូបគេផងដែរ។ សមាជិកដែលជួយឲ្យក្រុមមាន់គកបារាំងឈ្នះជើងឯក World Cup 2018 នៅប្រទេសរុស្ស៊ី រកគ្រាប់ស៊ុត បញ្ចូលទីបាន ១២គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបាន ៥គ្រាប់ផងដែរ ពីការចូលលេងបាន ១៥ប្រកួតឲ្យ PSG គ្រប់កម្មវិធីទាំងអស់នារដូវកាលនេះ៕


13 Dec 2019

Carlo Ancelotti
ព័ត៌មានបាល់ទាត់
ក្លឹប Napoli ​បាន​ដក​លោក Carlo Ancelotti ​ចេញ​ពី​តំណែង​ហើយ ​បើ​ទោះ​ជា​លោក​ដឹក​នាំ​ក្រុម​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​ដ៏​ដោយ។ ក្រុម​ Napoli ​បាន​យក​ឈ្នះ​លើ​ក្រុម Genk ​ក្នុង​លទ្ធផល ៤-០ ​នៅ​ប្រកួត​ទី​៦​ក្នុង​ពូល ​បាន​ឱកាស​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ។ យ៉ាងណាមិញ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ភ្លាម ​ក្លឹប​បាន​ចេញ​សេចក្ដី​ប្រកាស​ថា​លោក Ancelotti ​លែង​ជា​អ្នក​ចាត់ការ​ក្រុម​នេះ​ទៀត​ហើយ។ ​ការ​ធ្វើ​ឡើង​នេះ គឺ​ចេញ​ពី​ម្ចាស់​ក្លឹប​ផ្ទាល់​តែ​ម្ដង។ ត្បិត​តែ​ឡើង​ជុំ​បន្ដ​មែន ប៉ុន្តែ​ក្រុម Napoli ​លេង​នៅ​លីគ​មិន​ល្អ​នោះ​ទេ។ ពួកគេ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៧​ក្នុង​តារាង ​ដោយ​លេង​១៥​ប្រកួត​រក​បាន​២១​ពិន្ទុ​ប៉ុណ្ណោះ៕ ត្បិត​តែ​ឡើង​ជុំ​បន្ដ​មែន ប៉ុន្តែ​ក្រុម Napoli ​លេង​នៅ​លីគ​មិន​ល្អ​នោះ​ទេ។ ពួកគេ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៧​ក្នុង​តារាង ​ដោយ​លេង​១៥​ប្រកួត​រក​បាន​២១​ពិន្ទុ​ប៉ុណ្ណោះ៕


12 Dec 2019

Frank Lampard and Carlo Ancelotti
ព័ត៌មានបាល់ទាត់
អ្នកចាត់ការ​លោក Frank Lampard ​បាន​បង្ហាញ​ការ​សោកស្តាយ​និង​លើក​ទឹក​ចិត្ត​ដល់​លោក Carlo Ancelotti ​ក្រោយ​ពី​ត្រូវ​បាន​ក្លឹប Napoli ដក​តំណែង​កាល​ពី​ប្រកួត​ចុង​ក្រោយ​ទល់ Genk យក​ឈ្នះ ៤-០ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ។ Ancelotti គឺ​ជា​អ្នកចាត់ការ​នៃ​ក្លឹប​ធំៗ ដែល​ត្រូវ​បាន​ដក​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ការ​អស់​តំណែង​របស់​លោក Allegri, Pochettino, Emery និង Silva ជា​ដើម។ ភ្ជាប់​ទៅ​ចចាមអារ៉ាម​ចុង​ក្រោយ​បុរស​សញ្ជាតិ​អ៊ីតាលី​កំពុង​ស្ថិត​ក្រោម​ការ​ចរចា​រវាង​ភាគី​ខាង​ក្លឹប Arsenal&Everton ដែល​សល់​កៅអី​ទំនេរ​មិន​ទាន់​មាន​អ្នក​កាន់។ ថ្លែង​ជុំវិញ​រឿងរ៉ាវ​នេះ​ Lampard បាន​និយាយ​ក្រោយ​យក​ឈ្នះLille ថា៖ “ខ្ញុំ​ពិត​ជា​មាន​ការ​គោរព​ដ៏​ធំ​បំផុត​សម្រាប់ Ancelotti ហើយ​ក៏​សោកស្តាយ​សម្រាប់​គាត់​ផង​ដែរ”។ លោក​បន្ត៖ “ខ្ញុំ​ដឹង​ថា​គាត់​រង​សម្ពាធ​ការងារ​ជា​ខ្លាំង​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ ប៉ុន្តែ​​ខ្ញុំ​នៅ​តែ​គិត​ថា​គាត់​អាច​ទៅ​បម្រើការ​នៅ​ទី​ណា​បាន​ទាំង​អស់​ក្នុង​លោក សម្រាប់​កម្រិត​លំដាប់​កំពូលៗ​យ៉ាង​ពិត​ប្រាកដ”៕


12 Dec 2019

Arsenal
ព័ត៍មានបាល់ទាត់អន្តរជាតិ

Arsenal បានវាយបកផ្ដួលម្ចាស់ផ្ទះ West Ham United ៣-១ បញ្ចប់ភាពមិនឈ្នះ៩ប្រកួតជាប់គ្នា

ក្រុម Arsenal បានវាយបកផ្ដួលម្ចាស់ផ្ទះ West Ham United ៣-១ រាត្រីថ្ងៃចន្ទទី៩ខែធ្នូឆ្នាំ២០១៩ ដើម្បីបញ្ចប់ភាពមិនស្គាល់ឈ្នះ៩ប្រកួតជាប់ៗគ្នា ស្របពេលអ្នកចាត់ការបណ្ដោះអាសន្ន Freddie Ljungberg រីករាយនឹងការរកបាន៣ពិន្ទុលើកដំបូង។ ខ្សែការពារ...
ព័ត៍មានបាល់ទាត់អន្តរជាតិ

Leicester City លត់ម្ចាស់ផ្ទះ Aston Villa ៤-១ ក្នុងសប្ដាហ៍ទី១៦ Premier League

Leicester City លត់ម្ចាស់ផ្ទះ Aston Villa ៤-១ ក្នុងសប្ដាហ៍ទី១៦ Premier League យប់ថ្ងៃអាទិត្យទី៨ខែធ្នូឆ្នាំ២០១៩ ដែលជាឯតទគ្គកម្មផ្ទាល់ខ្លួន ឈ្នះ៨ដងជាប់ៗគ្នាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ពួកគេក្នុងលីគកំពូលអង់គ្លេស។ ក្រុមលោក Brendan Rodgers បាននាំមុខ២-០មុន ដោយ Jamie Vardy ក្នុងនាទី២០ និង Kelechi Iheanacho ក្នុងនាទី៤១ មុន Aston រកបាន១គ្រាប់ដោយ Jack Grealish ក្នុងនាទី៤៥+២។ នៅវគ្គទី២ ក្រុមភ្ញៀវថែម២គ្រាប់ទៀតដោយ Jonny Evans ក្នុងនាទី៤៩ និង Vardy ម្ដងទៀត ក្នុងនាទី៧៥។ ជ័យជម្នះនេះរក្សាក្ដីសង្ឃឹមរបស់ Leicester ក្នុងការប្រជែងជើងឯក ដោយកំពុងនៅក្រោមក្រុមកំពូលតារាង Liverpool ចំនួន៨ពិន្ទុ និងលើក្រុមជើងឯកចាស់ Manchester City ចំនួន៦ពិន្ទុ។ ប្រកួតបន្ទាប់ Aston Villa នឹងលេងនៅទឹកដី Sheffield United


10 Dec 2019

ព័ត៍មានបាល់ទាត់អន្តរជាតិ

Liverpool បន្តឈរកំពូលតារាងក្រោយលត់ម្ចាស់ផ្ទះ Bournemouth ៣:0

ក្រុម Liverpool នាំមុខ១១ពិន្ទុលើក្រុមលេខ២ Leicester City ក្នុងក្របខ័ណ្ឌ Premier League ក្រោយឈ្នះ៣-០នៅទឹកដី Bournemouth យប់ថ្ងៃសៅរ៍ទី៧ខែធ្នូឆ្នាំ២០១៩។ Alex Oxlade-Chamberlain ដែលជាម្នាក់ក្នុងចំណោមមុខថ្មី៧នាក់ក្នុងជម្រើសដំបូងរបស់លោក Jurgen Klopp យប់មិញ បានបើកការនាំមុខក្នុងនាទី៣៥ ក្រោយទទួលការបញ្ជូនបាល់វែងយ៉ាងចំណានពីប្រធានក្រុម Jordan Henderson។ Naby Keita ថែម១គ្រាប់ទៀតក្នុងនាទី៤៤ ពីការបញ្ជូនបាល់ដោយកែងជើងយ៉ាងស្អាតរបស់ Mohamed Salah។ Keita បានបញ្ជូនបាល់ឱ្យ Salah វិញក្នុងនាទី៥៤ បញ្ចប់ទីគ្រាប់ទី៣។ Bournemouth គ្មានឱកាសស៊ុតចំគោលដៅ Liverpool ទាល់តែសោះយប់មិញ។ នេះជាលើកទី២តាំងពីដើមរដូវកាលមុនមក ដែល Liverpool បិទមិនឱ្យគូប្រកួតស៊ុតចំទីខ្លួន។ ហើយ Bournemouth ក៏ក្លាយជាក្រុមទី១ដែលចាញ់ Liverpool ៥ដងជាប់គ្នាជាមួយគ្រាប់បាល់ចាប់ពី៣គ្រាប់ឡើង។ សរុប៥ប្រកួតមកនេះ ពួកគេចាញ់១៧-០។ ពេលនេះ Liverpool បានបង្កើនស្ថិតិមិនចាញ់ក្នុងលីគដល់៣៣ប្រកួតជាប់គ្នា ហើយនេះជាជ័យជម្នះទី១៥ក្នុងចំណោម១៦ប្រកួតក្នុង Premier League រដូវកាល២០១៩-២០នេះ។ ដោយឡែក


09 Dec 2019

premier league

អ្នកចាំទី Ederson អាចនឹងអវត្តមានជួយ Manchester City ពេលប៉ះ Liverpool សប្តាហ៍នេះ

លោក Pep Guardiola មិនច្បាស់ទេថាអ្នកចាំទី Ederson របស់ Manchester City នឹងមិនអាចលេងបានសម្រាប់ការធ្វើដំណើរទៅប្រកួតនៅ Premier League ថ្ងៃអាទិត្យនៅ Liverpool បន្ទាប់ពីបានរងរបួសសាច់ដុំពេលជួប Atalanta។ Ederson ត្រូវបានជំនួសដោយ Claudio Bravo នៅពាក់កណ្តាលការប្រកួតស្មើក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ។ បន្ទាប់មក Bravo ត្រូវបានបណ្តេញចេញសម្រាប់ការប្រកួតក្រោយបង្កកំហុសលើ Josip Ilicic ដោយខ្សែការពារស្តាំ Kyle Walker ក្លាយជាអ្នកចាំទីនៅ ១០នាទីចុងក្រោយ។ នៅពេលត្រូវបានគេសួរថាតើ Ederson នឹងការធ្វើដំណើរទៅកាន់ទឹកដី Anfield ដែរឬទេលោក Guardiola បាននិយាយថា« ខ្ញុំមិនដឹងទេឥឡូវនេះ»។ «វាជាបញ្ហាសាច់ដុំ។ វាមិនមែនជាបញ្ហាធំនោះទេ ប៉ុន្តែខ្ញុំបានយកផ្លាស់ប្តូរចេញដើម្បីជៀសវាងគ្រោះថ្នាក់។ គាត់មិនមានអារម្មណ៍ស្រួលទេនៅប៉ុន្មាននាទីចុងក្រោយហើយនេះជាមូលហេតុដែលយើងសំរេចចិត្តជំនួស»។ Man City បានបញ្ចប់ក្នុងលទ្ធផលស្មើ ១ទល់១ ជាមួយ Atalanta នៅ San Siro ជាមួយ


07 Nov 2019

Southampton

កក្រើក Premier League! Leicester បំបាក់ម្ចាស់ផ្ទះ Southampton ចាស់ដៃ ៩-០

ពិតជាគួរឲ្យភ្ញាក់ផ្អើលសម្រាប់ក្នុងលីគកំពូលអង់គ្លេស Premier League គ្រាដែលក្រុម កញ្ជោងខៀវ Leicester City បានស៊ីម្ចាស់ផ្ទះ Southampton បានដល់ទៅ ៩ទល់នឹង ០ ច្រើនជាងក្រុមការពារ តំណែងជើងឯក Manchester City បានស៊ីក្រុម Watford ត្រឹមតែ ៨-០។ លទ្ធផលនេះ បានជាប់កំណត់ត្រាថ្មីមួយទៀតនៅ PL រដូវកាលឆ្នាំ២០១៩-២០២០ ដែលបានបំបាក់គូប្រកួត មិនឲ្យងើបមុខរួចក្នុងសប្តាហ៍ទី១០ ជើងទី១។ អតីតម្ចាស់ជើងឯក Premier League កាលឆ្នាំ២០១៦ Leicester រកបាន ៥គ្រាប់ក្នុងរយៈពេល ៤៥នាទីដំបូង នៅកីឡដ្ឋាន St. Mary’s Stadium មុនបន្ថែម ៤គ្រាប់សម្រាប់វគ្គទី២ គ្រាដែលកីឡាករខ្សែប្រយុទ្ធសំខាន់ Jamie Vardy ធ្វើបានហែតទ្រីក នាំមុខគេបណ្តោះអាសន្នក្នុងតារាង Top Scorer នៅ PL ឡើងឈរលើ Sergio Aguero និង Tammy


28 Oct 2019