កក្រើកទៀតហើយ! អង្គរថៃហ្គឺ ប៉ះ សូលទីឡូអង្គរ ថ្ងៃស្អែកនេះ

ក្រុមដែលមានមូលដ្ឋាននៅខេត្តសៀមរាបទាំងពីរគឺ សូលទីឡូអង្គរ ជាមួយ អង្គរថៃហ្គឺ នឹងប៉ះគ្នានៅថ្ងៃទី០៩ ខែមិថុនានេះ ក្នុងការប្រកួតសប្តាហ៍ទី៩ នៃលីគកំពូលកម្ពុជា រដូវកាល២០១៨។
គិតត្រឹមសប្តាហ៍នេះ ក្រុមទាំងពីរនៅធ្វើពុំទាន់ល្អឡើយ។ ថៃហ្គឺ នៅចំណាត់ថ្នាក់ទី៨ ខណៈសូលទីឡូនៅចំណាត់ថ្នាក់ទី១០។
ចំពោះការរៀបចំក្រុមទាំង២ បានសម្រួចបច្ចេកទេសខ្លាំងដូចគ្នា។ ចំណែកអ្នកគាំទ្រវិញ ក៏បង្ហាញទស្សនៈគាំទ្រផ្សេងៗគ្នាចំពោះក្រុមទាំងពីរ។
ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី០៩ ខែមិថុនា វេលាម៉ោង៣:៣០នាទី នៅកីឡដ្ឋានស្វាយធំ ដោយមានផ្សាយផ្ទាល់តាមផេក CNCC។
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Khmer News
U-18កម្ពុជា ត្រៀមប្រកួតជាមួយ U-20 វៀតណាម ក្នុងពាន BTV CUP
កាលពីពេលថ្មីៗនេះ ក្រុមបាល់ទាត់យុវជនគោព្រៃកម្ពុជា អាយុក្រោម១៨ ឆ្នាំត្រូវបាន ក្លិប Becamex Binh Doung អញ្ជើញឱ្យចូលរួមប្រកួតក្នុងពានរង្វាន់ BTV International Football Tournament Cup ប្រទេសវៀតណាម។ ក្រុមដែលចូលរួមប្រកួតក្នុងពាននេះ មានក្រុមយុវជនជម្រើសជាតិអាយុក្រោម២០ឆ្នាំ មកពីប្រទេសចំនួន៣ គឺ មីយ៉ាន់ម៉ា វៀតណាម កម្ពុជា និង ក្រុមបាល់ទាត់ឈុតធំ ក្លិប Becamex Binh Doung ដែលជាក្លិបលេងនៅលីគកំពូលវៀតណាម។ ដោយឡែកក្រុមបាល់ទាត់យុវជនគោព្រៃកម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករចំនួន២០រូបដើម្បីទៅចូលរួមក្នុងពាននេះហើយ ដោយកីឡាករទាំងអស់សុទ្ធសឹងជាកីឡាករអាយុក្រោម ១៨ ឆ្នាំទាំងអស់។ ការប្រកួតនឹងចាប់ផ្តើមចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៩ ក្នុងនោះ U20 វៀតណាម និង ប៉ះជាមួយនឹងក្រុមបាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំ កម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៦ល្ងាចនៅកីឡដ្ឋាន Binh Duong ខេត្តប៊ិនដុង ប្រទេសវៀតណាម ហើយក្រុមឈ្នះនឹងឡើងទៅជួបគ្នានោវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់មួយនេះ
13 Dec 2019
Khmer News
ក្រោយចប់បេសសកម្មស៊ីហ្គេម ខ្សែប្រយុទ្ធ សៀង ចន្ធា ត្រូវបន្តជួយ U20 ភ្លាមៗនៅវៀតណាម
សៀង ចន្ធា ត្រូវបានជ្រើសរើសចូលបញ្ជី២០នាក់របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ ទៅចូលរួមការប្រកួតពានរង្វាន់អន្តរជាតិមួយនៅខេត្តប៊ិញយឿង ប្រទេសវៀតណាម ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែធ្នូ។ ខ្សែប្រយុទ្ធវ័យ១៧ឆ្នាំជាកម្លាំងស្នូលមួយរូបសម្រាប់ក្រុមជម្រើសជាតិនាពេលកន្លងមក និងរួមចំណែកសំខាន់នាំក្រុម U22 ទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស៊ីហ្គេមជាប្រវត្តិសាស្ត្រ។ សូមជម្រាបជូនដែរថា ពានរង្វាន់មិត្តភាពនៅខេត្តប៊ិញយឿងនេះមាន៣ក្រុមផ្សេងទៀតចូលរួម គឺ U20 វៀតណាម, ក្រុមធំ Becamex Binh Duong និង U20 មីយ៉ាន់ម៉ា។ U20 វៀតណាម ត្រូវជួបជាមួយ U20 កម្ពុជា នៅថ្ងៃអាទិត្យ ទី១៥ មួយថ្ងៃក្រោយម្ចាស់ផ្ទះ Binh Duong ជួប U20 មីយ៉ាន់ម៉ា។ ក្រុមឈ្នះត្រូវប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ខណៈក្រុមចាញ់ប្រកួតយកលេខ៣៕
13 Dec 2019
Khmer News
បាល់ទាត់កម្ពុជាអាយុក្រោម ២២ឆ្នាំ បំបែកកំណត់ត្រា២ នៅព្រឹត្តិការណ៍កីឡា SEA Games
ក្រុមបាល់ទាត់យុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ជាប្រភេទកីឡាមួយ ក្នុងចំណោម ៣១ប្រភេទកីឡាដែលកម្ពុជា បញ្ជូនទៅប្រកួតប្រជែងយកមេដាយក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 ដែលមានប្រទេសហ្វីលីពីនធ្វើម្ចាស់ផ្ទះ។ ជាលទ្ធផលប្រភេទកីឡាករដែលលេងលើវាលស្មៅនេះ មិនទាន់ទទួលបានមេដាយនោះទេ តែបានបំបែកកំណត់ត្រា២ ក្នុងយុទ្ធនាការដែលមានរយៈពេល ២ឆ្នាំម្តង ពោលគឺ U22 កម្ពុជា បានឆ្លងផុតវគ្គចែកពូល ឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (វគ្គ ៤ក្រុមចុងក្រោយ) ជាលើកដំបូង និងទី២នោះ គ្រាប់បំប៉ោងសំណាញ់ទីដ៏លឿនបំផុត ដែលធ្វើបានដោយកីឡាករវ័យក្មេង សៀង ចន្ធា មានត្រឹមតែ ១៨វិនាទីប៉ុណ្ណោះ ក្នុងចំណោមគ្រាប់បាល់សរុប ១១១គ្រាប់ពី ២៩ប្រកួតដែលមាន ១១ប្រទេសចូលរួម។ មួយវិញទៀត U22 កម្ពុជា ក៏បានយកឈ្នះក្រុមខ្លាំង U22 ម៉ាឡេស៊ី ក្នុងលទ្ធផល ៣-១ មួយប្រកួតកាត់សេចក្តីនៃវគ្គសន្សំពិន្ទុប្រចាំពូល A ដ៏គួរឲ្យភ្ញាក់ផ្អើលផងដែរ។ ទន្ទឺមគ្នានោះដែរ កីឡាករសំខាន់ ២រូបរបស់កម្ពុជាដែលត្រូវបានគេចាប់អារម្មណ៍ក្នុង SEA Games 2019 នេះ រួមមាន កីឡាករខ្សែប្រយុទ្ធពាក់លេខ១៤ កែវ
12 Dec 2019
Khmer News
ស៊ីហ្គេម ៖ ជម្រើសជាតិកម្ពុជា និងត្រូវតទល់ ជម្រើសជាតិមីយ៉ាន់ម៉ា ថ្ងៃនេះម៉ោង៣រសៀល
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ នឹងត្រូវជួបប្រកួតជាមួយ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម ២២ឆ្នាំ ក្នុងវគ្គដណ្តើមចំណាត់ថ្នាក់លេខ៣នៅ ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩នេះនាវេលាម៉ោង៣រសៀលនេះ។ ក្រៅពីការប្រកួតថ្ងៃចុងក្រោយក្រុមទាំង២ខាងលើ ក្រុមជម្រើសជាតិវៀតណាមក៏នឹងត្រូវតទល់ជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ីនៅថ្ងៃនេះផងដែរនាវេលាម៉ោង៧ក្នុងការប្រកួតដណ្តើមមេដាយមាស។ ក្រុមរហស្សនាមគោព្រៃបានចាញ់ក្រុមជម្រើសជាតិវៀតណាមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តក្នុងលទ្ធផល៤ទល់នឹង០ ខណៈដែលមីយ៉ាន់ម៉ាបានចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីដោយលទ្ធផល៤ទល់នឹង២។ បើរំលឹកអំពីការជួបគ្នាលើកចុងក្រោយវិញ កម្ពុជាបានបរាជ័យក្រោមថ្វីជើងរបស់មីយ៉ាន់ម៉ាដោយលទ្ធផល២ទល់នឹង១ នៅក្នុងវគ្គចែកពូលនៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩នេះដោយលទ្ធផល២ទល់នឹង១។
10 Dec 2019
Khmer News
កម្ពុជា ត្រូវប៉ះហុងកុង នៅម៉ោង ៧យប់ថ្ងៃនេះវគ្គជម្រុះ World Cup 2022
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវក្រុមប៉ះម្ចាស់ផ្ទះហុងកុង ក្នុងប្រកួតជើងទី២ វគ្គសន្សំពិន្ទុ ប្រចាំពូល C នៃព្រឹត្តិការណ៍ FIFA World Cup 2022 នាម៉ោង ៧៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងជុំទី២ ប្រចាំទ្វីបអាស៊ីផងដែរ។ បន្ទាប់ពីបញ្ចប់ការប្រកួតលក្ខណៈមិត្តភាពជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី ក្នុងលទ្ធផល ១-១ កាលពីសប្តាហ៍ មុននៅពហុកីឡដ្ឋានជាតិរួចមក ក្រុមគោព្រៃកម្ពុជានឹងបន្តជួបក្រុមម្ចាស់ផ្ទះហុងកុងនៅយប់ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងប្រកួតទី៥ នៃវគ្គសន្សំពិន្ទុប្រចាំពូល C វគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 ជុំទី២។ គួររំលឹកផងដែរថា កាលពីប្រកួតជើងទី១ នៅក្នុងទឹកដីកម្ពុជា គឺបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ និងគិតត្រឹម ពេលនេះ កម្ពុជាស្ថិតនៅបាតតារាង ដោយមានតែ ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ ៤ប្រកួត ដោយចាញ់ ៣ដង និងស្មើ១ដង និងជាការជួបគ្នាលើកទី៧ ផងដែរគិតចាប់តាំងពីឆ្នាំ១៩៥៧ មក
19 Nov 2019
Khmer News
Honda នឹងដឹកនាំយុវជនអាយុក្រោម២២ឆ្នាំ កម្ពុជា នៅស៊ីហ្គេមឆ្នាំនេះ
តាមការបង្ហើបឱ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថាការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឫ ស៊ីហ្គេម ចុងឆ្នាំ ២០១៩ នេះ នៅប្រទេសភីលីពីន ក្នុងវិញ្ញាសារបាល់ទាត់ គ្រូបង្វឹកគឺជាលោក Félix Dalmas ចំណែកឯអ្នកចាត់ការក្រុមគឺលោក Keisuke Honda។ នេះគឺជាលើកទី២ហើយ ដែលលោកទាំង២ ដឹកនាំក្រុមយុវជនអាយុក្រោម២២ឆ្នាំនេះ ព្រោះកាលពីពាន AFF U22 Championship 2018 ដែលគ្រានោះកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កាលនោះ គឺស្ថិតនៅក្រោមការដឹកនាំរបស់ជនបរទេសទាំង ២ រូបនេះដូចគ្នា ដោយគ្រានោះ ក្រុមយុវជនគោព្រៃកម្ពុជា ធ្វើបានយ៉ាងល្អ និង បានទទួលចំណាត់ថ្នាក់លេខ ៤ ទៀតផង។ គួរបញ្ជាក់ផងដែរថា ស៊ីហ្គេម ចុងឆ្នាំនេះ នៅភីលីពីន ត្រូវបានអនុញ្ញាតិឱ្យមានកីឡាករលើសអាយុក្នុងក្រុមចំនួន ២រូប និង តម្រូវឱ្យមានសមាសភាពកីឡាករសរុបទាំងអស់ ២០ រូបតែប៉ុណ្ណោះ៕
18 Nov 2019