photo of AFF Suzuki Cup 2018
AFF Suzuki Cup 2018៖ ជម្រើសជាតិកម្ពុជា 0-1 ម៉ាឡេស៊ី

ក្នុងការប្រកួត បើកឆាកពូល A នៃពានរង្វាន់ AFF Suzuki Cup 2018 នៅទីលានពហុកីឡដ្ឋានជាតិ បានបញ្ចប់ទៅដោយក្រុមម្ចាស់ផ្ទះកម្ពុជា របូត ៣ពិន្ទុ ឱ្យទៅក្រុមម៉ាឡេស៊ី ក្នុងលទ្ធផល ០ ទល់នឹង ១ ។

នៅក្នុងវគ្គទីមួយ ម៉ាឡេស៊ី បានបង្កើតឱកាសជាច្រើននៅក្នុងតំបន់គ្រោះថ្នាក់របស់ក្រុមម្ចាស់ផ្ទះ រហូតដល់គ្រាប់បាល់បានកើតឡើងនៅនាទី ៣០ នៅពេល ដែលកីឡាករ Norshahrul Idlan Talaha ប្រើក្បាលតែតបញ្ចូលទី ១គ្រាប់ ហើយរក្សាលទ្ធផលបណ្តោះអាសន្ននេះរហូតចប់វគ្គទីមួយ បើទោះបីជាខាងកម្ពុជា ព្យាយាមស្វែងរកឱកាសតាមស្មើវិញក៏ដោយ។ លុះចូលដល់វគ្គទីពីរ ការប្រកួតបន្តដោយម៉ាឡេស៊ី នៅតែគ្រប់គ្រងការលេងបានច្រើនជាងកម្ពុជា តែមិនមានគ្រាប់បាល់កើតឡើងបន្តទៀតឡើយ ។

photo of AFF Suzuki Cup 2018
AFF Suzuki Cup 2018៖ ជម្រើសជាតិកម្ពុជា 0-1 ម៉ាឡេស៊ី

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺអ្នកគាំទ្របានបង្ហាញការមិនពេញចិត្តចំពោះទម្រង់លេងកាលពីម្សិលមិញ ខណៈដែលកីឡាករមួយចំនួនហាក់លេងមិនសុីចង្វាក់គ្នានោះទេ ចំណែកអ្នកខ្លះទៀតបានលើកឡើងពីការបារម្ភខណៈដែលក្រុមជម្រើសជាតិកម្ពុជានឹងត្រូវបន្តជួបក្រុមខ្លាំងមីយ៉ាន់ម៉ា នាថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខ ៕

ឆ្លងកាត់លទ្ធផលនៃការប្រកួតនេះ នាំឱ្យម៉ាឡេស៊ី ឈរកំពូលតារាង មាន ៣ពិន្ទុ ខណៈដែលកម្ពុជា ស្ថិតនៅតំបន់បាតតារាង ស្របពេលដែលការប្រកួតមួយ គូទៀត វៀតណាម យកឈ្នះ ឡាវ ៣-០ ផងដែរ។

photo of AFF Suzuki Cup 2018
AFF Suzuki Cup 2018៖ ជម្រើសជាតិកម្ពុជា 0-1 ម៉ាឡេស៊ី