photo of ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា 1-3​ ​ម៉ាឡេស៊ី

ក្រុមម្ចាស់ផ្ទះគោព្រៃកម្ពុជា ត្រូវបានក្រុមភ្ញៀវម៉ាឡេស៊ី យកឈ្នះដោយលទ្ធផលបច្ចេកទេស ៣-១ ដែលបញ្ចប់ទៅកាលពីម្សិលមិញនៅពហុកីឡដ្ឋានជាតិ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជិត ៤ម៉ឺននាក់។

ការ​ប្រកួត​នៅ​វគ្គ​​ទី​១​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​បាន​​​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ដើម្បី​ដាក់​សម្ពាធ​​​​ជំរុញ​ឲ្យ​ម៉ាឡេស៊ី​ព្យាយាម​លេង​ការពារ​ និង​វាយ​មក។ ការ​ដាក់​សម្ពាធ​របស់​កម្ពុជា​ធ្វើ​ឲ្យ​​ទទួល​បាន​ឱកាស​ទាត់​បាល់​ពិន័យ​​​មួយ​លើក​ជា​ពីរ​លើក​ និង​ទទួល​បាន​បាល់​ជ្រុង​ថែម​ទៀត។ កាយ​សម្រុក​​យ៉ាង​ខ្លាំង​​បាន​ធ្វើ​ឲ្យ​កម្ពុជា​រក​គ្រាប់​បាល់​បំបែក​ពង់មាន់​របស់​ម៉ាឡេស៊ី​នៅ​នាទី​ទី​១៨​​ដោយ​ថ្វី​ជើង​ខ្សែការពារ ស៊ើយ វិសាល​ នៅ​នាទី​ទី​១៨ បន្ទាប់​​ពី​ទទួល​បាល់​តែត​ពី​ខ្សែ​ប្រយុទ្ធ​លេខ​៩ កែវ សុខផេង។

ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា

នៅ​វគ្គ​ទី​២ ម៉ាឡេស៊ី​បាន​ព្យាយាម​វាយ​សម្រុក និង​កាន់​តែ​ល្អ​ទៅ​ដោយ​បាន​ដាក់​សម្ពាធ​ជា​បន្ត​បន្ទាប់​លើ​ម្ចាស់​ផ្ទះ​កម្ពុជា។ ទី​​បំផុត​ម៉ាឡេស៊ី​បាន​បំបែក​ពងមាន់​របស់​កម្ពុជា​ដើម្បី​តាម​ស្មើ ១-១ ដោយ​កីឡាករ Saad នៅ​នាទី​ទី​៦២ និង​បាន​បន្ថែម​១​គ្រាប់​ទៀតដោយ​កីឡាករ Andik នៅ​នាទី​ទី​៧៤ ​​ដើម្បី​នាំ​មុខ ២-១។ ចុង​ម៉ោង​វគ្គ​ទី​២ ម៉ាឡេស៊ី រក​បាន​១​គ្រាប់​ទៀត​ដើម្បី​យក​ឈ្នះ​ម្ចាស់​ផ្ទះ​កម្ពុជា ៣-១។

សូមបញ្ជាក់ផងដែរថា នេះជាការបរាជ័យលើកទី១ របស់ក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីជនជាតិជប៉ុន Keisuke HONDA និងជំនួយការរបស់លោកជនជាតិអាហ្សង់ទីន Felix Dalmas។ ២ប្រកួតបន្ទាប់របស់កម្ពុជា ត្រូវជួបក្រុមជម្រើសជាតិទីម័រខាងកើត មុនប៉ះសិង្ហបុរី នៅក្នុងខែតុលា ឆ្នាំ២០១៨ ខាងមុខ៕

ក្រុមជម្រើសជាតិម៉ាឡេស៊ី
ក្រុមជម្រើសជាតិម៉ាឡេស៊ី
ក្រុមជម្រើសជាតិម៉ាឡេស៊ី
ក្រុមជម្រើសជាតិម៉ាឡេស៊ី