photo of ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា

ក្រុមគោព្រៃកម្ពុជា បានស្គាល់បរាជ័យជាលើកទី២ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិទាំង៣លើក នាចុងឆ្នាំ២០១៨នេះដោយបានចាញ់ក្រុមជម្រើសជាតិសិង្ហបុរី ២-១ ក្នុងដីខ្លួនឯងកាលពីយប់មិញ ។

កម្ពុជា បានបើកការនាំមុខសិង្ហបុរី ១-០ តាំងតែពីនាទីទី១៧ ពីការធ្វេសប្រហែសចូលទីខ្លួនឯងរបស់កីឡាករខ្សែការពារសិង្ហបុរី មុនពេលត្រូវបានក្រុមនៅក្នុងប្លុកអាស៊ានដូចគ្នាសិង្ហបុរី វាយបកយកជ័យជម្នះវិញនៅនាទីទី៦១ និងនាទីទី៧៥ ក្រោយពេលកីឡាករជំនាញស៊ុតជើងឆ្វេង ចាន់ វឌ្ឍនាកា ត្រូវបានប្តូរចូលនៅវគ្គទី២ នៅនាទីទី៥៧ ជំនួសមិត្តរួមក្រុម ឈិន ឈឿន។

photo of ក្រុមជម្រើសជាតិសិង្ហបុរី
ក្រុមជម្រើសជាតិសិង្ហបុរី

នេះជាការប្រកួតមិត្តភាពលើកទី៣ ចុងក្រោយរបស់កម្ពុជា មុនឈានដល់ការលេងពាន AFF Suzuki Cup 2018 ដែលនឹងចាប់ផ្តើមប្រកួតនៅដើមខែក្រោយនេះ ដោយពុំមានអ្នកចាត់ការថ្មី Keisuke HONDA ដឹកនាំដោយផ្ទាល់ឡើយសម្រាប់ ២ប្រកួតចុងក្រោយពេលជួបទីម័រខាងកើត និងសិង្ហបុរី ដោយមានតែគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Felix Dalmas បង្វឹក និងបញ្ជាលើទីលានប៉ុណ្ណោះ។

គួរបញ្ជាក់ថាលទ្ធផលមិនជាទីគាប់ចិត្តនេះបានបន្សល់ទុកនូវក្តីសោកស្តាយសម្រាប់អ្នកគាំទ្រ ពោលគឺ ៣ប្រកួតចាញ់ ២ និងស្មើ ១​ ខណៈដែលការប្រកួតពាន AFF Suzuki Cup ក៏កាន់តែខិតជិតដល់ហើយនោះ ។ យ៉ាងណាក៏ដោយ នៅក្នុងជំនួបមិត្តភាពយប់មិញនេះ ក្រុមជម្រើសជាតិកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីគូប្រកួតរបស់ខ្លួនបានឡើយ ៕

photo of ជំនួបមិត្តភាពអន្តរជាតិ
កម្ពុជា​​ ១-២ សិង្ហបុរី
photo of ជំនួបមិត្តភាពអន្តរជាតិ
កម្ពុជា​​ ១-២ សិង្ហបុរី
photo of ជំនួបមិត្តភាពអន្តរជាតិ
កម្ពុជា​​ ១-២ សិង្ហបុរី
photo of ជំនួបមិត្តភាពអន្តរជាតិ
កម្ពុជា​​ ១-២ សិង្ហបុរី