កម្ពុជា ប្រកួតជាមូយ​ផ្ទះវៀតណាម
កម្ពុជា ប្រកួតជាមូយ​​ វៀតណាម

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ បានយកឈ្នះក្រុមវៀតណាម ដោយលទ្ធផល ២-១ មុននេះបន្តិច ក្នុងពាន AFF U18 នៅទីក្រុងហូជីមិញ។

តាមពិតទៅនេះគ្រាន់តែប្រកួតបង្ហើយដែលមិនអាចជួយកម្ពុជាទៅវគ្គបន្តឡើយ។ ប៉ុន្តែខាងវៀតណាមវិញ ត្រូវការឈ្នះដាច់ខាតដើម្បីប្រជែងនិងថៃ។ យ៉ាងណាក្តី ក្រុមនាគជំទង់មួយនេះ បានត្រឹមខកចិត្ត ដោយតាមស្មើនៅនាទីទី៩០ទៅហើយ ប៉ុន្តែកម្ពុជាបន្ថែមគ្រាប់ជ័យជម្នះនៅនាទីទី៩០+៥។

សរុបលទ្ធផលរបស់កម្ពុជាក្នុងពាន AFF U18 ឆ្នាំនេះ៖

ចាញ់អូស្ត្រាលី ៥-១
ឈ្នះថៃ ៤-៣
ចាញ់ម៉ាឡេស៊ី ៣-០
ចាញ់សិង្ហបុរី ១-០
ឈ្នះវៀតណាម ២-១