U-19 កម្ពុជា
U-19 កម្ពុជា

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ​បានបំបាក់ក្រុមជម្រើសជាតិថៃអាយុក្រោម១៩ឆ្នាំ ក្នុងលទ្ធផល ២-១​ ក្នុងការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ AFC U-19 Championship 2020 ពូល G កាលពីរាត្រីថ្ងៃសុក្រកន្លងទៅនេះ។

នៅក្នុងវគ្គទី១ ក្រុមកម្ពុជាបានស៊ុតនាំមុខ២គ្រាប់ ដោយគ្រាប់ទី១ជាការប្រើបច្ចេកទេសឆ្កឹះបាល់ផុតដៃអ្នកចាំទី បញ្ចូលទីបានយ៉ាងល្អ តាមរយៈខ្សែបម្រើវ័យក្មេងកីឡាករ មិត​ សាម៉ើយ នៅនាទីទី១៥ ចំណែកឯគ្រាប់ទី២ គឺជាការស៊ុតបញ្ចូលទីបានយ៉ាងល្អពីសំណាក់កីឡាករ សៀង ចន្ធានៅនាទីទី២៥។ លុះមកដល់តង់ទី២ ក្រុមថៃមានឱកាសវាយបកបាន១គ្រាប់វិញដោយកីឡាករ Channarong នៅនាទីទី៨០។

ដូច្នេះក្រោយបញ្ចប់ការប្រកួតក្រុមជម្រើសជាតិកម្ពុជាអាយុក្រុម១៩ឆ្នាំ បានទទួលជ័យជម្នះទៅលើក្រុមម្រើសជាតិថៃអាយុក្រោម១៩ឆ្នាំ ក្នុងលទ្ធផល២ទល់នឹង១។ តាមរយៈជ័យជម្នះជួយអោយកម្ពុជាទទួលបាន៣ពិន្ទុបន្ថែម ឡើងឈរលេខ២ក្នុងពូល G មាន៦ពិន្ទុសរុប។

គួររម្លឹកផងដែរថា ការប្រកួតបន្ទាប់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុមជម្រើសជាតិប្រ៊ុយណេអាយុក្រោម១៩ឆ្នាំនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ វេលាម៉ោង​៦:៣០នាទីល្ងាច៕