ការប្រកួតបាល់ទាត់ Futsal League ថ្នាក់ជាតិឆ្នាំ២០១៨ វគ្គសន្សំពិន្ទុពានរង្វាន់ជើងឯកបានឈានចូលសប្តាហ៍ទី១៧ នៅថ្ងៃទី៧-៨ ខែកក្កដា ឆ្នាំ២០១៨ ដែលមាន១០ក្រុមចូលរួម ធ្វើការប្រកួតធ្វើនៅលើទីលាន ដឹប្លូស្ព័ត។

​photo of Futsal League
ការ​ប្រកួត​បាល់ទាត់​ Futsal League​ ថ្នាក់​ជាតិ​ឆ្នាំ២០១៨


សម្រាប់ក្រុមដែលត្រូវធ្វើការប្រកួតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ មានដូចជា៖

១៖ ឪម៉ាល់ FC Vs ហូមស្ព័ត FC ម៉ោង ១៤៖៣០នាទីរសៀល
២៖ ប៊ី អេ យូណាធីត Vs ឆន្ទៈកីឡា ម៉ោង ១៦៖០០នាទីល្ងាច
៣៖ យុវជន ៧មករា Vs ដោនថោនស្ព័ត ម៉ោង ១៧៖៣០នាទីល្ងាច។

ការប្រកួតសម្រាប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨
១៖ ផេនដា FC Vs ស.ស.យ.ក កំចាយមា ម៉ោង ១៦៖០០នាទីល្ងាច
២៖ អាណាចក្របៃតង Vs ហ្វេនស្ព័ត FT ម៉ោង ១៧៖៣០នាទីល្ងាច។

​photo of Futsal League
ការ​ប្រកួត​បាល់ទាត់​ Futsal League​ ថ្នាក់​ជាតិ​ឆ្នាំ២០១៨

សូមបញ្ជាក់ផងដែរថា នេះជាការប្រកួតពានរង្វាន់ជើងឯកបាល់ទាត់ក្នុងសាល សប្តាហ៍ទី១៧ គឺធ្វើឡើងជាលក្ខណៈប្រកួតបែបលីគតាមប្រព័ន្ធលីគ២ជុំ វិលជុំសន្សំពិន្ទុ៕