ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ នឹងឈានចូលសប្តាហ៍ទី២៣ ជើងទី២ ចុងសប្តាហ៍នេះនៅថ្ងៃទី២១-២២ ខែកញ្ញា ដោយមាន ១៤ក្រុមចូលរួមដដែល។

photo of លីគ​កំពូល​កម្ពុជា
លីគ​កំពូល​កម្ពុជា សប្តាហ៍​ទី២៣

ការប្រកួតនៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩ រួមមាន៖
– កំពង់ចាម Vs អគ្គស្នងការដ្ឋាននគរបាលជាតិ
– អគ្គិសនីកម្ពុជា Vs គិរីវង់សុខសែនជ័យ
– អង្គរថាយហ្គឺរ Vs សូលទីឡូអង្គរ។

ការប្រកួតនៅថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩ រួមមាន៖
– យុវជនបាទី U18 Vs អាស៊ីអឺរ៉ុប យូណាយធីត
– បឹងកេត Vs ណាហ្គាវើល
– វិសាខា Vs ព្រះខ័នរាជស្វាយរៀង
– ក្រសួងការពារជាតិ Vs ភ្នំពេញក្រោន។

សូមបញ្ជាក់ផងដែរថា ការប្រកួតលីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី២៣ មានគូពិសេសនឹងត្រូវប៉ះគ្នា រវាងក្រុម ម្ចាស់ផ្ទះវិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ២ និងមាន ៥០ពិន្ទុ បើកទ្វារស្វាគមន៍ក្រុមភ្ញៀវដែលមិនស្គាល់ ពាក្យថាចាញ់ម្តងណាឡើយ ព្រះខ័នរាជស្វាយរៀង ដែលឈរនៅចំណាត់លេខ១ និងមាន៥៨ពិន្ទុនៅនៃកីឡដ្ឋាន វិសាខា នាថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ម៉ោង ៦៖០០នាទីល្ងាច៕