photo of លីគ​កំពូល​កម្ពុជា
កម្មវិធី​​ប្រកួត​ពាន​រង្វាន់​ លីគ​កំពូល​កម្ពុជា សប្តាហ៍​ទី១៩ នៃ​ជើង​ទី២

ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ នឹងឈានចូលសប្តាហ៍ទី១៩ ជើងទី២ ចុង សប្តាហ៍នេះ នៅថ្ងៃទី១០-១១ ខែសីហា ដោយមាន ១៤ក្រុមចូលរួមប្រកួតដដែល។

ការប្រកួតនៅថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩ រួមមាន៖ 
– អគ្គិសនីកម្ពុជា Vs អាស៊ីអឺរ៉ុប យូណាយធីត
– បឹងកេត Vs យុវជនបាទី U18
– កំពង់ចាម Vs វិសាខា
– ភ្នំពេញក្រោន Vs ណាហ្គាវើល។



ការប្រកួតនៅថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩ រួមមាន៖

– អង្គរថាយហ្គឺរ Vs ព្រះខ័នរាជស្វាយរៀង
– គិរីវង់សុខសែនជ័យ Vs អគ្គស្នងការដ្ឋាននគរបាលជាតិ
– ក្រសួងការពារជាតិ Vs សូលទីឡូអង្គរ។

ការប្រកួតនៅសប្តាហ៍ទី ១៩នេះ មានគូពិសេស២នឹងត្រូវប៉ះគ្នារវាងក្រុមខ្លាំងភ្នំពេញក្រោន ដែលឈរនៅចំណាត់ ថ្នាក់លេខ៦ មាន ៣១ពិន្ទុ ត្រូវស្វាគមន៍ក្រុមភ្ញៀវណាហ្គាវើល ដែលក្រុមការពារជើងឯកឈរនៅចំណាត់ថ្នាក់ លេខ២ មាន៤០ពិន្ទុ៕