កាណាដា បានឡើងលេង World Cup ជាលើកដំបូងក្នុងពេល៣៦ឆ្នាំ
ក្រុមជម្រើសជាតិកាណាដាបានឱកាសចូលលេងព្រឹត្តិការណ៍ World Cup 2022 ជាលើកដំបូងវិញហើយ ក្នុងរយៈពេល៣៦ឆ្នាំចុងក្រោយមកនេះ។

ក្រុមកាណាដា បានយកឈ្នះលើក្រុមចាមីកាក្នុងលទ្ធផល ៤ ទល់នឹង ០ កាលពីយប់មិញនេះ។ ដោយលទ្ធផលនេះដែរ បានធ្វើឱ្យពួកគេឈរនៅកំពូលតារាងនៃវគ្គជម្រុះទ្វីបអាមេរិកតែម្ដង។ ដូច្នេះពួកគេយកបានកៅអីមុនគេហើយដើម្បីឡើងទៅវគ្គបន្ដនោះ។ ដោយវាក៏ជាកំណត់ត្រាថ្មីសម្រាប់ក្រុមជម្រើសជាតិនេះដែរក្នុងរយៈពេល៣៦ឆ្នាំចុងក្រោយនេះ។
ការប្រកួត World Cup ចុងក្រោយ របស់ក្រុមកាណាដាគឺនៅឆ្នាំ១៩៨៦ ដោយកាលនោះពួកគេស្ថិតនៅបាតតារាងនៃវគ្គចែកពូល ហើយកាលនោះរកគ្រាប់បាល់មិនបានមួយគ្រាប់ទេ។ ដោយឡែកសម្រាប់ក្រុមដទៃទៀតវិញ មានអាមេរិក មិចសិកូ និងកូស្ដារីកា សុទ្ធតែមានឱកាសដោយគ្រាន់តែពួកគេនៅចាំអ៊ុតមើលប្រកួតចុងក្រោយប៉ុណ្ណោះ៕