photo of Pierre-Emerick Aubameyang
Pierre-Emerick Aubameyang of Borussia Dortmund

ក្រុមកាំភ្លើងធំ Arsenal បានដាក់សំណើរដេញថ្លៃលើកទីពីរសម្រាប់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ប៉ុន្តែក្លឹប Borussia Dortmund បានសម្រេចចិត្តបដិសេធសំណើនេះជាលើកទីពីរ ដែរ ។

ការដេញថ្លៃចំនួន 50 លានអឺរ៉ូត្រូវបានធ្វើឡើងដោយក្លឹបក្របខ័ណ្ឌ Premier League កាលពីថ្ងៃពុធ ហើយត្រូវបានបដិសេធភ្លាមៗ ។ ជាការពិតណាស់ក្រុម Dortmund នឹងពិចារណាលក់ Aubameyang តែតម្លៃខ្លួនលើសពី 60 លានអឺរ៉ូ។

ក្រុមកាំភ្លើងធំ បច្ចុប្បន្នត្រូវតែពិចារណាម្តងទៀតក្នុងការដំឡើងប្រាក់ នៃសំណើ ឬពីព្រោះមិនដល់មួយសប្តាហ៍ទេ គឺទីផ្សារដោះដូរកីឡាករនឹងបិទ ឬបន្តគោលដៅកីឡាករផ្សេងទៀត។