ការបង្ហាញខ្លួនដំបូងឲ្យក្រុម Man Utd ជាលើកទី ២ របស់ Cristiano Ronaldo អាចត្រូវពន្យារពេល
07 Sep 2021 - 21:34:50 SHARE
ការបង្ហាញខ្លួនដំបូងឲ្យក្រុម Manchester United ជាលើកទី ២ របស់កីឡាករចំណូលថ្មី Cristiano Ronaldo អាចត្រូវបានពន្យារពេលដោយសារតែក្រសួងសុខាភិបាលប្រទេសអង់គ្លេសតម្រូវឲ្យកីឡាករនៅដាច់ដោយឡែក។

តាមគេរាយការណ៍ថាខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្កាល់រូបនេះនឹងបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃសៅរ៍នេះទល់នឹងក្រុម Newcastle United ។ ទោះយ៉ាងណាកីឡាករវ័យ ៣៦ ឆ្នាំរូបនេះនឹងទទួលបានការហ្វឹកហាត់តែមួយថ្ងៃប៉ុណ្ណោះជាមួយមិត្តរួមក្រុមបន្ទាប់ពីនៅដាច់ដោយឡែកពីគេរយៈពេល ៥ ថ្ងៃដោយសារខ្លាចជម្ងឺកូវីដ ១៩ ។
នោះទំនងជាមិនគ្រប់គ្រាន់សម្រាប់ឲ្យលោក Ole Gunnar Solskjaer ផ្តល់ឱ្យខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ជាប់ជម្រើសដំបូងឡើយ។
Ronaldo ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមក្នុងការប្រកួត Champions League ជាមួយក្រុមបិសាចក្រហម Man United ទល់នឹងក្រុម Young Boys នៅប្រទេសស្វីស។
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព