ការប្រកួតក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីគរវាង ណាហ្គាវើលដ៍ទល់ភ្នំពេញក្រោននៅថ្ងៃទី២១ខែកក្កដា និងការពារជាតិទល់បឹងកេត ថ្ងៃទី៥ខែសីហា ត្រូវបានលើកទៅធ្វើនៅថ្ងៃទី២៧ខែកក្កដាទាំងអស់ ដោយសារណាហ្គាវើលដ៍មានកម្មវិធីបាល់ទាត់ជាមួយយុវជនខេត្តកំពង់ស្ពឺ ខណៈបឹងកេតត្រូវប្រកួតមិត្តភាពជាមួយក្រុមជម្រើសលីគជប៉ុន។

photo of លីគកំពូលកម្ពុជា
លីគកំពូលកម្ពុជា

តាមរយៈលិខិតចុះហត្ថលេខាដោយលោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នៅថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៨នេះ ការប្រកួតទាំង២គូខាងលើ នឹងប្ដូរទៅធ្វើនៅស្តាតចាស់នាថ្ងៃទី២៧ខែនេះ ដោយ ណាហ្គាវើលដ៍ ប្រកួត ភ្នំពេញក្រោន ម៉ោង៣រសៀល រួច ការពារជាតិ ប្រកួត បឹងកេត ម៉ោង៦ល្ងាច។

កម្មវិធីបាល់ទាត់របស់ណាហ្គាវើលដ៍នៅខេត្តកំពង់ស្ពឺមានការចូលរួមដោយឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។ 
រីឯបឹងកេត ត្រូវត្រៀមលក្ខណៈដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសកីឡាករលីគជប៉ុន Japan Football League។
photo of CNCC
សេចក្តីប្រកាសរបស់ CNCC