យ៉ោងតាម CONMEBOL បានបញ្ជាក់ថា Santiago Bernabeu នឹងធ្វើជាម្ចាស់ផ្ទះជើងទីពីរនៃការប្រកួតពាន Copa Libertadores វគ្គផ្តាច់ព្រ័ត្ររវាងក្រុម River Plate និង Boca Juniors នៅថ្ងៃអាទិត្យទី 9 ខែ ធ្នូ ឆ្នាំ 2018 នេះ។

ការប្រកួតជើងទី2 រវាង River និង Boca នឹងធ្វើឡើងនៅទឹកដីរបស់ Real
ការប្រកួតជើងទី2 រវាង River និង Boca នឹងធ្វើឡើងនៅទឹកដីរបស់ Real

កាលពីប្រកួតជើងទីមួយនៃវគ្គផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ Copa Libertadores ( ស្មើរនឹងក្របខ័ណ្ឌ UEFE Champions League និង AFC Champions League ) គឺធ្វើឡើងនៅប្រទេសអាហ្សង់ទីនដែលជាទឹកដីផ្ទាល់របស់ក្លឹ Boca Juniors ។ ប៉ុន្តែគ្រានោះដោយសារមានជម្លោះទៅលើក្រុម River Plate ទើបប្រកួតជើងទី2 ធ្វើនៅទឹកដី River Plate វិញក្រុមអ្នកគាំត្ររបស់ពួកគេសង់សឹកទីលើកីឡាកររបស់ក្រុម Boca Juniors វិញ ទើបផ្អាក់ការប្រកួតមក់ទល់ពេលនេះ។

ដោយសារមានរឿងនេះទើបខាង CONMEBOL ( សហព័ន្ធកីឡាបាល់ទាត់អាមេរិចខាងត្បូង ) សម្រេចធ្វើការប្រកួតជើងទីពីរនៅក្រៅប្រទេស ខណះពួកគេបានជម្រើសរើសយកប្រទេសអេស្ប៉ាញដោយយកកីឡាដ្ឋាន  Santiago Bernabeu របស់ក្លិប Real Madrid ក្នុងការប្រកួតកាត់សេចក្ដីរវាងក្រុមទាំងពីរនេះ។ ការប្រកួតជើងទីមួយពួកគេបានត្រឹមស្មើប៉ុណ្នោះ 2ទល់នឹង2 ៕

ប្រភព៖ Goal