photo of Davide Astori
Davide Astori of Fiorentina

សមាគមកីឡាបាល់ទាត់អ៊ីតាលី បានសំរេចលុបចោលការប្រកួតទាំងអស់ កាលពីម្សិលមិញ ដោយសារតែសោកនាដកម្មរបស់ប្រធានក្រុម Fiorentina លោក Davide Astori ។

របាយការណ៏ បានឲ្យដឹងថា មិត្តរួមក្រុមរបស់ Davide បានសម្រេចចិត្តធាក់ទម្លាយទ្វារបន្ទប់ បន្ទាប់ពីកីឡាករវ័យ 31ឆ្នាំ Davide Astori រូបនេះ មិនឆ្លើយតបទូរស័ព្ទរបស់ពួកគេ។ គឺព្រោះតែគាត់ មិនមកទទួលទានអាហារពេលព្រឹកជាមួយពួកគេ ដូច្នេះហើយបានជាពួកគេ មានការព្រួយបារម្ភ នឹងបានឡើងទៅមើលកីឡាកររូបនេះដល់បន្ទប់ ទើបប្រទះឃើញរូបគេដេកស្លាប់នៅក្នុងបន្ទប់តែម្តង។

Davide Astori បានបាត់បង់ពីជីវិត ដោយសារគាំងបេះឯសណ្ឋាគារមួយ ដែលគាត់ស្នាក់នៅជាមួយក្លឹប ដើម្បីទ្រៀមការប្រកួតតទល់​​នឹងក្រុម Udinese ដែលគ្រោងធ្វើឡើងនៅថ្ងៃអាទិត្យ ម្សិលមិញនេះ។ បន្ទាប់ពីហេតុការណ៍នេះកើតឡើង ការប្រកួតនៅអ៊ីតាលី ទាំងអស់ត្រូវបានផ្អាក ៕

ប្រភពពី៖ edition