photo of លីគកំពូលកម្ពុជា
លីគកំពូលកម្ពុជា៖ ណាហ្គាវើល ប៉ះ ព្រះខ័នរាជស្វាយរៀង

ការប្រកួតបើកឆាកជើងទី២ វគ្គសន្សំពិន្ទុ ក្របខណ្ឌលីគកំពូលកម្ពុជា ថ្ងៃទី៣០ ខែមិថុនានេះ មាន ៣ប្រកួត ។ ប៉ុន្ដែសម្រាប់

កាលពីជើងទី១ ក្រុមណាហ្គាវើល បើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមព្រះខ័នរាជស្វាយរៀង លទ្ធផលក្រោយចប់ការប្រកួត ៩០នាទីបានត្រឹមស្មើគ្នា ០-០ ប៉ុណ្ណោះ។ ប៉ុន្ដែនៅជើងទី២ នេះលទ្ធផលអាចប្រែប្រួល ឬយ៉ាងណា នៅមិនទាន់ដឹងច្បាស់នោះទេ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្រុមទាំងពីរ សុទ្ធតែមានការផ្លាស់ប្ដូរសមាជិកថ្មីរៀងៗខ្លួន ដើម្បីពង្រឹងក្រុមបន្ថែម។

ចំពោះក្រុមព្រះខ័នរាជស្វាយរៀង បើកទ្វារផ្ទះទទួលក្រុមណាហ្គាវើល ពួកគេបានផ្លាស់ប្ដូរកីឡាករថ្មី ៣រូប ក្រោយបញ្ចប់កិច្ចសន្យាកីឡាករបរទេស ៣រូបក្នុងថ្ងៃតែមួយកាលពីម្សិលមិញ។ វត្តមានកីឡាករថ្មីរបស់ក្រុមលោក Conor Nester រួមមានកីឡាករ ប្រាក់ មុន្នឧត្តម, កីឡាករអង់គ្លេស Harley Willard និងកីឡាករប្រេស៊ីល Sergio Barboza។ តែទន្ទឹមជាមួយគ្នា ពួកគេក៏បាត់បង់កីឡាករ ៣រូប គឺមាន Trevin Ceaser, Shane Booysen និង Hyun Whoo។

ដោយឡែកសមាជិកថ្មីរបស់ណាហ្គាវើលមាន ២រូប គឺមានកីឡាករកូរ៉េខាងត្បូង Song Chi-Hoon ដែលត្រូវបានក្រសួងការពារជាតិបញ្ចប់កិច្ចសន្យាមុនកំណត់ និងអ្នកចាំទីឆ្នើម ស៊ូ យ៉ាទី។ ដូច្នេះអ្នកគាំទ្ររំពឹងថា ការប្រកួតនេះនឹងជក់ចិត្តជាក់ជាមិនខាន ហើយភាគរយខ្ពស់លទ្ធផលទំនងមិនរក្សា ០-០ ដូចកាលពីជើងទី១ ឡើយ។ រីឯកម្មវិធីប្រកួត ២គូទៀតនៅថ្ងៃនេះ គឺក្រុមបឹងកេត ត្រូវជួបក្រុមអាស៊ីអឺរ៉ុប និងក្រុមសូលទីឡូអង្គរ បើកទ្វារផ្ទះទទួលក្រុមភ្នំពេញក្រោន៕

លីគកំពូលកម្ពុជា
ការប្រកួតបើកឆាកជើងទី២ លីគកំពូលកម្ពុជា