ក្រុមជម្រើសជាតិព័រទុយកាល់ vs ក្រុមជម្រើសជាតិអាឡឺម៉ង់ នឹងជួបគ្នាសម្រាប់ការប្រកួតពាន Euro 2020 ធ្វើឡើងនៅវេលាម៉ោង 11:០០នាទីយប់ ថ្ងៃទី19 មិថុនា 2021 នៅទឹកដីកីឡាដ្ឋាន Allianz Arena ។ក្រុមខ្លាំងព័រទុយកាល់ចង់កក់កៅអីវគ្គជម្រុះរបស់ខ្លួនពីការប្រកួតនេះ នៅពេលពួកគេប្រកួតជាមួយក្រុមខ្លាំងអាឡឺម៉ង់នៅក្នុងទីក្រុង Munich នាយប់នេះ។

ក្រុមលោក Fernando Santos បានបើកការប្រកួត Euro 2020 របស់ខ្លួនដោយយកឈ្នះ 3-0 ទៅលើក្រុមហុងគ្រី ប៉ុន្តែក្រុមអាឡឺម៉ង់នៅមានរឿងជាច្រើនទៀតដែលត្រូវធ្វើក្នុងពូល F នេះ បន្ទាប់ពីពួកគេបានលេខចាញ់ក្រុមបារាំងក្នុងលទ្ធផល 1-0 កាលពីលើកមុន។

Portugal vs Germany
Portugal vs Germany

 ក្រុមព័រទុយកាល់បានលេងស្មើគ្នាជាមួយក្រុមហុងគ្រីរហូតដល់នាទី84 ដោយកីឡាករ  Raphael Guerreiro បានស៊ុតបំបែកពងមាន់ មុននឹង Ronaldo ស៊ុត 2 គ្រាប់បន្ទាប់ ដែលក្នុងនោះមានមួយគ្រាប់ស៊ុតដោយបាល់ប៉េណាល់ទីផងដែរ ដែលធ្វើឲ្យព័រទុយកាល់បានទទួល3គ្រាប់យ៉ាងសំខាន់ ហើយ Ronaldo នឹងក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពាន Euro នេះ។ 

ព័រទុយកាល់បានក្លាយជាក្រុមជើងឯករងក្នុងការប្រកួត Euro 2004 និងក្លាយជាក្រុមជើងឯកក្នុងការប្រកួត Euro 2016  ខណៈដែលពេលនេះក្រុមព័រទុយកាល់មាន 7 ប្រកួតមិនដែលចាញ់ម្ដងឡើយ ប៉ុន្តែពួកគេតែងលេងចាញ់ទល់ក្រុមអាឡឺម៉ង់នា4ប្រកួតចុងក្រោយ។ការប្រកួតនេះមិនអាចមើលរំលងបានឡើយទោះបីវាជាការប្រកួតដំបូងៗក្ដី ក្រុមអាឡឺម៉ង់នឹងធ្វើគ្រប់យ៉ាងដើម្បីជៀសវាងការលេងចាញ់ ប៉ុន្តែក្រុមព័រទុយកាល់ក៏យល់ព្រមក្នុងការចែកគ្នាមួយពិន្ទុម្នាក់ផងដែរ ដូច្នេះយើងអាចមើលឃើញថាក្រុមទាំងពីរនឹងស៊ុតតែម្នាក់មួយគ្រាប់បាល់ប៉ុណ្ណោះ៕