ការប្រកួតមិត្តភាពកម្ដៅសាច់ដុំត្រៀម World Cup 2018 កាលពីយប់មិញនេះ ព័រទុយហ្គាល់ បានត្រឹមស្មើ ជាមួយទុយនេស៊ី 2-2 ។

photo of ការប្រកួតមិត្តភាពកម្ដៅសាច់ដុំត្រៀម World Cup ព័រទុយហ្គាល់ ស្មើ ជាមួយទុយនេស៊ី
ការប្រកួតមិត្តភាពកម្ដៅសាច់ដុំត្រៀម World Cup ព័រទុយហ្គាល់ ស្មើ ជាមួយទុយនេស៊ី

ក្រុមជើងឯកទ្វីបអឺរ៉ុប​ឆ្នាំ2016​ បានបើកការនាំមុខតាមរយៈគ្រាប់បាល់របស់ Andre Silva មកពី AC Milan នៅនាទីទី22 និង Joao Mario មកពី Inter Milan ក្នុងនាទីទី34។ តែលុះដល់នាទី39 ខ្សែប្រយុទ្ធ Anice Badri មកពីក្លឹប ES Tunis ដែលមានមូលដ្ធាននៅ ទុយនេស៊ី ស៊ុតតាមពីក្រោយ 1គ្រាប់វិញ មុនពេល Fakhreddine Ben Youssef មកពីក្រុម Al-Ettifaq របស់ អារ៉ាប៊ីសាអូឌីត ស៊ុតបញ្ចូលទីនៅនាទីទី64។

ពិតណាស់ការប្រកួតនោះ ព័រទុយហ្គាល់ មិនមានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo គាត់ត្រូវការពេលវេលាសម្រាក់ ព្រោះគាត់ទើបតែលេងវគ្គផ្តាច់ព្រ័ត្រពាន Champions League ចប់ប៉ុណ្នោះ។

ទុយនេស៊ី នឹងចាប់ផ្ដើមយុទ្ធនាការ World Cup 2018 ទល់នឹង អង់គ្លេស នៅថ្ងៃទី 18មិថុនា នឹងប៉ះ បែលហ្ស៊ិក ប៉ាណាម៉ា ក្នុងពូល G ជាបន្តបន្ទាប់ ។ ចំណែកឯម្ចាស់ជើងឯកទ្វីបអឺរ៉ុប​ឆ្នាំ2016 ព័រទុយហ្គាល់ ស្ថិតក្នុងពូល B ជាមួយ ម៉ារ៉ុក, អេស្ប៉ាញ និង អ៊ីរ៉ង់៕

ប្រភពពី៖ BBC