ការប្រកួតរបស់ក្រុម កំចាយមារ នៅប្រទេសឥណ្ឌូនេស៊ី បរាជ័យទាំង៣ប្រកួត

ក្រុមបាល់ទាត់ហ្វុតសាល ស.ស.យ.ក កំចាយមារ របស់កម្ពុជា បានបន្តចាញ់ក្រុម Arbisyam របស់ប្រទេសប្រ៊ុយណេ ក្នុងការប្រកួតបង្រ្គប់កិច្ច ដែលបានបញ្ចប់កាលពីរសៀលម៉ោង១ ថ្ងៃអង្គារនេះ មុនពេលពួកគេត្រូវធ្លាក់ចេញពីការប្រកួតពានរង្វាន់ AFF Futsal Club Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី។
ការប្រកួតសរុបរបស់ក្រុម ស.ស.យ.ក កំចាយមារ បានបរាជ័យទាំង៣ប្រកួតដោយក្នុងនោះសម្រាប់ការចូលរួមជាលើកដំបូង ក្នុងពានរង្វាន់ AFF Futsal Club Championship នេះ ក្រុមកំចាយមារ បានត្រឹមទទួលបទពិសោធ ដោយពួកគេបានចាញ់ទាំង៣ប្រកួតតែម្តង ក្នុងវគ្គជម្រុះប្រចាំពូលA។
ក្រុមកំចាយមារ បានចាញ់ក្រុម East Coast Heat របស់អូស្រ្តាលី ៨-០ ក្នុងការប្រកួតបើកឆាក រួចបន្តទៅចាញ់ក្រុម MIC របស់មីយ៉ាន់ម៉ា ៤-២ ក្នុងការប្រកួតលើកទី២ ចំណែកការប្រកួតបង្រ្គប់កិច្ចលើកទី៣ នៅថ្ងៃអង្គារនេះ កំចាយមារ បានបន្តចាញ់ក្រុម Arbisyam ៧-៦ ហើយលទ្ធផលនេះបានធ្វើឲ្យក្រុមកំចាយមារ ឈរនៅបាតតារាង ដោយចាញ់ទាំង៣ប្រកួត។
