Real Madrid will not be able to travel to match against Girona
Real Madrid

ការប្រកួតក្របខ័ណ្ឌ La Liga នៅកីឡដ្ឋាន Montilivi ក្នុងទីក្រុង Catalonia ត្រូវបានពន្យារពេល ដោយសារតែស្ថិតនៅក្នុងគ្រោះថ្នាក់នៃការគំរាមកំហែងនៃអំពើហឹង្សាពីការប្រឆាំងរបស់ក្រុមអ្នកតវ៉ា។

យោងតាមរបាយការណ៍របស់ស្ថានីយវិទ្យុ Onda Cero នៅ​ពេល​នេះ​តំបន់​ Catalan ស្ថិត​ក្នុង​ការ​ពិចារណា​ប្រកាស​ឯករាជ្យ​ឯកតោភាគី​ ដូច្នេះ​ប៉ូលិស​កំពុង​សិក្សា​លើ​លទ្ធភាព​​ការ​ប្រកួត​ថ្ងៃ​អាទិត្យ​នេះ​​អាច​ធ្វើ​ទៅ​រួច​​ទេ​ ព្រោះ​ពួក​គេ​ខ្លាច​​មាន​ការ​ដង្ហែ​ក្បួន​ត​វ៉ា និង​អំពើ​ហិង្សា​ផ្សេង​ៗ។ រដ្ឋាភិបាល​កណ្ដាល​របស់​ប្រទេស​អេស្ប៉ាញ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ាទ្រីត បាន​ព្រមាន​​​គ្រប់គ្រង​រដ្ឋាភិបាល​ Catalan ដោយ​ចោទ​ថា អំពើ​ប្រកាស​ឯករាជ្យ​ខាង​លើ​ជា​រឿង​ខុស​ច្បាប់។

ទាំង Girona និង Real Madrid ត្រូវ​បាន​ប្រាប់​ដំណឹង​ពី​លទ្ធភាព​នៃ​ការ​ផ្អាក​ការ​ប្រកួត ហើយ​ភាគី​ក្រុម​ទាំង​ពីរ​សង្ឃឹម​អាច​លេង​បាន។ “ពួក​យើង​សង្ឃឹម​ថា អ្វី​ៗ​នឹង​ដោះស្រាយ​​បាន​ឆាប់​ៗ ហើយ​កីឡាករ​ទាំង​អស់​បង្ហាញ​អារម្មណ៍​ចង់​លេង​តែ​មួយ​មុខ​គត់។ យើងចង់លេងនៅថ្ងៃអាទិត្យនេះ យើងដឹងពីអ្វីដែលកំពុងកើតឡើងក៏ប៉ុន្តែយើងព្យាយាមគិតអំពីកីឡាតែប៉ុណ្ណោះ”។

ប្រភពព័ត៍មានពី goal.com