UEFA បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយប្រកាសថាការប្រកួតយូរ៉ូ ២០២០ នឹងត្រូវលេងជាមួយអ្នកទស្សនានៅតាមកីឡដ្ឋាននានា ។

Euro 2020
Euro 2020

ទីក្រុងចំនួន ៨ គឺ St Petersburg, Amsterdam, Baku, Budapest, Bucharest, Glasgow, Copenhagen និង London ដែលត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួត Euro 2020 បានបញ្ជាក់ពីសមត្ថភាពកីឡដ្ឋានថាអាចទទួលអ្នកទស្សនាបានប៉ុន្មានភាគរយ ។

Euro 2020
Euro 2020

ទីក្រុង St Petersburg និង Baku នឹងបើកពហុកីឡាដ្ឋានរបស់ខ្លួនទទួលអ្នកគាំទ្រចូលទស្សនាចំនួន ៥០% នៃកីឡាដ្ធានរបស់ខ្លួន ។ ទីក្រុង Budapest មានបំណងអនុញ្ញាតឱ្យមានអ្នកចូលទស្សនាបាន ១០០% ប៉ុន្តែត្រូវមានច្បាប់តឹងរឹងក្នុងការចូលទៅកាន់ពហុកីឡដ្ឋាន ។

Euro 2020
Euro 2020

រីឯទីក្រុង Amsterdam, Bucharest, Glasgow និងទីក្រុង Copenhagen ត្រូវអនុញ្ញាតឱ្យមានអ្នកចូលរួមទស្សនាចាប់ពីចន្លោះពី ២៥% និង ៣៣% ។ ចំនែកទីក្រុងឡុងដ៍ បានបញ្ជាក់ពីកម្រឹតនៃអ្នកគាំទ្រចូលទស្សនាជាអប្បបរមា ២៥% សម្រាប់ការប្រកួតវគ្គចែកពូលទាំង ៣ និងការប្រកួតចុងក្រោយវគ្គ ១/៨ ។

Euro 2020
Euro 2020

ទន្ទឹមនឹងនេះដែរទីក្រុង Amsterdam, Bucharest, Copenhagen និង St Petersburg នឹងអនុញ្ញាតឱ្យមានចូលទស្សនាបន្ថែមទៀតនៅក្នុងពហុកីឡដ្ឋានរបស់ពួកគេនៅចុងខែមេសា ។ ទីក្រុងឡុងដ៍នឹងប្រកាសពីការអោយមាន អ្នកគាំទ្រចូលទស្សនាបន្តទៀតនៅពហុកីឡដ្ឋាន Wembley សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង វគ្គផ្តាច់ព្រ័ត្រ នៅដើមខែមិថុនា

Euro 2020
Euro 2020

ទីក្រុងចំនួន ៤ ផ្សេងទៀតគឺ Bilbao, Dublin, Munich នឹង Rome រហូតដល់ថ្ងៃទី ១៩ ខែមេសាទើបអាចផ្តល់ព័ត៌មានបន្ថែមអំពីផែនការសម្រេចថាអោយមានអ្នកគាំទ្រចូលទស្សនា ។ បន្ទាប់មក UEFA នឹងធ្វើការសំរេចចិត្តចុងក្រោយថាតើគួរធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតនៅក្នុងទីក្រុងទាំងនោះដែរឬទេ ។