photo of Hun Sen Cup
ការប្រកួត Hun Sen Cup ១៦ក្រុមចុងក្រោយថ្នាក់ជាតិ

ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី១២ នឹងធ្វើការប្រកួតកាត់ក្ដីវគ្គ ១៦ក្រុមចុងក្រោយ សម្រាប់ពានរង្វាន់ថ្នាក់ជាតិ នាល្ងាចថ្ងៃទី១៨ ខែកក្កដានេះ ដោយមាន ៧ប្រកួតត្រូវតតាំងគ្នាក្នុងជើងទី២ ដើម្បីដណ្ដើមកៅអីវគ្គបន្ដ ។ ចាំមើលតើក្រុមណាខ្លះ នឹងអាចបន្ដដំណើរទៅវគ្គ ៨ក្រុមចុងក្រោយ(១/៤) នៃពានប្រើប្រាស់ធនធានកីឡាករក្នុងស្រុកសុទ្ធមួយនេះ?

ម្មវីធី​ប្រកួត​ជើង​ទី២​នេះ ក្រុមអង្គរថាយហ្គឺរ ប៉ះ​ក្រុម​សូលទីឡូអង្គរ នៅ​វេលា​ម៉ោង​៣៖៣០នាទី​រសៀល ហើយ​ក្រុម​ខេត្ត​កំពត ជួប​ក្រុម​ណាហ្គាវើល នៅ​វេលា​ម៉ោង​៣រសៀល​នៅ​ខេត្ត​កំពត ហើយ​ក្រុម​អាស៊ីអឺរ៉ុប ប៉ះ​ក្រសួងការពារជាតិ លើ​ទីលាន​កីឡដ្ឋាន​ AEU Sport Park នៅ​ម៉ោង​៣រសៀល​ដូចគ្នា ក្រុម​គីរីវង់អែហ្វស៊ី ជួប​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នៅ​ម៉ោង​៣រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​តាកែវ ខណៈ​ភ្នមពេញក្រោន ប៉ះ​ក្រុម​អគ្គីសនីកម្ពុជា នៅ​ម៉ោង​៦ល្ងាច​លើ​ទីលាន​កីឡដ្ឋាន RSN Stadium​ ក្រុម​វិសាខា ប៉ះ​ក្រុម​ព្រះខ័នរាជស្វាយរៀង វេលា​ម៉ោង​៣:៣០នាទី​រសៀល លើ​ទីលាន​ស្តាត​ចាស់​និង​ក្រុម​បឹងកេត ប៉ះ​ក្រុម​វេស្ទើនភ្នំពេញ វេលា​ម៉ោង​៦:៣០នាទី​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ស្តាត​ចាស់។

Hun Sen Cup
Hun Sen Cup

ចំណែក​លទ្ធផល​កាល​ពី​ជើង​ទី១​មាន​ដូចជា ក្រុម​ព្រះខ័នរាជ​ស្វាយរៀង ឈ្នះ​ក្រុម​​ក្រុម​វិសាខា ១ទល់០ ហើយក្រុម​សូលទីឡូអង្គរ ស្មើ​គ្នា​ជាមួយ​ក្រុម​អង្គរថាយហ្គឺរ ២ទល់២ ស្រប​ពេល​​ក្រុម​អគ្គីសនីកម្ពុជា ចាញ់​​ក្រុម​ភ្នំពេញក្រោន ២ទល់១ ខណៈ​ក្រុម​ក្រុម​ណាហ្គាវើល ឈ្នះ​​ក្រុម​កំពត ៥ទល់១។ ក្រុម​​ក្រសួងការពារជាតិ ឈ្នះ​ក្រុម​​អាស៊ីអឺរ៉ុប ៣ទល់១ ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ស្មើ​គ្នា​ជាមួយ​​ក្រុម​គីរីវង់អែហ្វស៊ី ២ទល់២ ​និង​ក្រុម​វេស្ទើនភ្នំពេញ ចាញ់​ក្រុម​បឹងកេត ៥ទល់១។

ដោយ​ឡែក​ការ​ប្រកួត​១គូ​ទៀត​​គឺ​ជំនួប​រវាង​ក្រុម​ខេត្ត​កោះកុង ប៉ះ​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិបាទី ត្រូវ​បាន​​គណៈកម្មការ​រៀបចំការ​ប្រកួត​សម្រេច​លើក​ពេល​ប្រកួត ​ដោយ​ហេតុ​ថា​សមាជិក​ភាគ​ច្រើន​របស់​ក្រុម​យុវជនសាលា​បាល់ទាត់ជាតិ​បាទី ជាប់​ប្រឡង។ ដូច្នេះ​ជំនួប​រវាង​ក្រុម​ទាំង​២​ជើង​ទី១ ធ្វើ​នៅ​ថ្ងៃ​ទី​២២ខែកក្កដា នៅ​ខេត្ត​កោះកុង និង​ជើង​ទី​២​ ប្តូរ​ទៅ​ធ្វើ​នៅ​បាទី វិញ​នៅ​ថ្ងៃទី២៨ ខែកក្កដា៕

photo of Hun Sen Cup
ការប្រកួត Hun Sen Cup ១៦ក្រុមចុងក្រោយថ្នាក់ជាតិ