ក្រុមបាល់ទាត់ដែលកំពុងប្រកបអាជីពនៅក្នុងក្របខ័ណ្ឌលីកកំពូលកម្ពុជា នឹងណាត់គ្នាប្រកួតមិត្តភាពនៅចុងសប្តាហ៍នេះ ដើម្បីកម្តៅសាច់ដុំ។ ក្នុងនោះមានដូចជា​ ក្រុមក្រសួងការពារជាតិ ណាត់ ក្រុមភ្នំពេញក្រោន ចំណែកឯ អង្គរថាយហ្គឺរ ណាត់ ជម្រើសជាតិ U-19។

សប្រាប់ ភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនដើម្បីទទួល ក្រសួងការពារជាតិ នៅក្នុងជំនួបមិត្តភាពលក្ខណៈកម្ដៅសាច់ដុំ ដែលនឹងធ្វើឡើងនៅល្ងាចថ្ងៃសុក្រ ទី៣០ ខែមីនានេះ។

photo of ទ័ព និង ក្រោន
ទ័ព និង ក្រោន ណាត់គ្នាប្រកួត មិត្តភាព

រីឯ អង្គរថាយហ្គឺរ ក៏បានណាត់ ជម្រើសជាតិ U-19 ដើម្បីកម្ដៅសាច់ដុំដូចគ្នា ដែលការប្រកួតនឹងធ្វើឡើងនៅ ទីលានសាលាបាល់ទាត់ជាតិបាទី នៅថ្ងៃទី​ សៅរ៍ ទី៣១ ខែមីនានេះ។

photo of អង្គរថាយហ្គឺរ
អង្គរថាយហ្គឺរ ណាត់ ជម្រើសជាតិ U-19

ដោយសារតែក្របខ័ណ្ឌលីកកំពូលកម្ពុជា ត្រូវបានសម្រាក ៣ សប្តាហ៍ដូច្នេះហើយក្លឹបមួយចំនួនបានធ្វើការប្រកួតមិត្តភាំលក្ខណះកម្តៅសាច់ដុំ ដើម្បីស្ទាបស្ទង់សមត្ថភាពកីឡាករបន្ថែម និងបង្កើនបទពិសោធន៍ដល់កីឡាករផង៕