c
រកឃើញបួនក្រុមខ្លាំងៗ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Hun Sen Cup

ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ថ្នាក់ជាតិ លើកទី១២ បានបញ្ចប់កាចាប់គូប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(១/២) ហើយ ខណៈការប្រកួតនឹងធ្វើឡើង នាដើមខែកញ្ញា ឆ្នាំ២០១៨ខាងមុ នៅលើទីលានពហុកីឡដ្ឋានជាតិ

តាម​រយៈ​ការ​ចាប់​ឆ្នោត​រើស​គូរ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Hun Sen Cup 2018 បាន​ដឹង​លទ្ធផល​ហើយ​​ ដោយ​ក្រុម​ក្រសួង​ការពារ​ជាតិ ​ប៉ះ​ ណាហ្គា​វើល​​ ខណៈ​ អគ្គស្នងការ​នគរ​បាលជាតិ​ ប៉ះ​ អង្គរ​ថាយហ្គឺរ។

Hun Sen Cup
រកឃើញបួនក្រុមខ្លាំងៗ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Hun Sen Cup

ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០១៨ ខាងមុខនេះ ដោយមិនមានការប្តូរទឹកដីឡើយ ហើយការប្រកួតនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ៕

ប៉ុន្ដែរូបមន្ដប្រកួតឆ្នាំនេះ គឺមានការផ្លាស់ប្ដូរ ដោយប្រកួតតែ ១ជើងប៉ុណ្ណោះ សម្រាប់វគ្គ ១/២ផ្ដាច់ព្រ័ត្រ មានន័យថា ក្រុមឈ្នះ នឹងបានឡើងវគ្គផ្ដាច់ព្រ័ត្រ ។ តែអ្វីដែលពិសេសក្រុមចាញ់ គ្មានការប្រកួតដណ្ដើមលេខ៣ ឡើយ គឺទទួលបានលេខ ៣ស្ទួនរៀងៗខ្លួនតែម្ដង ។

Hun Sen Cup
Hun Sen Cup 2018