photo of Jose Mourinho
លោក Jose Mourinho

លោក Jose Mourinho ដែលជាអ្នកចាត់ការក្រុម​បិសាច​ក្រហម Manchester United បានដេញវាយជំនួយការគ្រូ​បង្វឹក Chelsea កាលពីជំនួបស្មើគ្នាជាមួយក្រុម Chelsea ​ដែល​ធ្វើជា​ម្ចាស់​ផ្ទះ ​ក្នុង​លទ្ធផល ២-២ ។

ការពិតទៅមូលហេតុនេះដោយសារតែ លោក Marco Ianni ជំនួយ​ការ​គ្រូ​បង្វឹក​របស់ Chelsea ​សប្បាយ​ចិត្ត ​រហូត​ដល់​ទៅ​អបអរ​នៅ​មុខ Jose Mourinho ។ ខណៈដែលក្រុមខ្លួនបាត់បង់ ៣ ពិន្ទុ នៅចុងម៉ោង ហើយកាយវិការអបអររបស់ក្រុមគូបដិបក្ខនៅខាងមុន បែបនេះធ្វើឱ្យលោក Jose Mourinho ក្តៅស្លឹកត្រចៀក ដេញវាយ ជំនួយ​ការ​គ្រូ​បង្វឹក​របស់ Chelsea ពេញកីឡដ្ឋាន ។

តែអ្វីៗបានស្ងប់ស្ងាត់ទៅវិញដោយសារតែមានការអន្តរាគមន៍ពីកងកម្លាំងសន្តិសុខក្នុងកីឡដ្ឋាន ហើយបន្ទាប់ពីបញ្ចប់ការប្រកួត ជំនួយ​ការ​គ្រូ​បង្វឹក​របស់ Chelsea បានទៅសុំទោសលោក Mourinho ដល់បន្ទប់ ហើយលោកក៏បានទទួលការសុំទោសនោះដើម្បីបញ្ចជប់រឿង៕