ក្រុមជម្រើសជាតិអាហ្សង់ទីន បានសម្រេចចិត្តផ្អាកការប្រកួតមិត្តភាពជាមួយ អ៊ីស្រាអ៊ែលដោយសារតែបាតុកម្មហិង្សារបស់ប្រជាជនប៉ាឡេស្ទីននៅតែបន្តកើតមានឡើង។

photo of ​អា​ហ្សង់ទីន និង​អ៊ី​ស្រាល​អែល បានពន្យាពេលកាប្រកួត
​អា​ហ្សង់ទីន និង​អ៊ី​ស្រាល​អែល បានពន្យាពេលកាប្រកួត

នេះ​បើយោង​ទៅ​តាម​ការ​​ប្រកាស​របស់​ស្ថាន​ទូត​អ៊ីស្រា​អែល កាល​ពី​ថ្ងៃ​អង្គារ ដោយ​បង្ហើប​ពី​ការ​​គំរាម​មិន​ជាក់​លាក់​ផ្សេង​ៗ​ប្រឆាំង​នឹង​តារាឆ្នើម Lionel Messi របស់​ក្លឹប Barcelona​។

ការ​ប្រកួត​កម្តៅ​សាច់​ដុំ​​សម្រាប់​យុទ្ធ​នា​ការ World Cup ត្រូវ​បាន​គ្រោង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​​សៅរ៍ ចុង​សប្តាហ៍នេះ​​។ ប៉ុន្តែ ការ​ប្រកួត​នេះ​ត្រូវ​បាន​ធ្វើ​ឱ្យស្ថិត​ក្នុង​ភាព​ស្រពេច​ស្រពិល​នៅ​មុន​នេះ ក្រោយ​ពី​ការ​តវ៉ា​ផ្សេង​ៗ​​ពី​សំណាក់​អាជ្ញា​ធរ​​​កីឡា​បាល់​ទាត់​ប៉ា​ឡេ​ស្ទីន ដែល​បាន​​ជំ​រុញ​មិន​ឲ្យ Messi ចូល​រួម​ប្រកួត​។

ពិតណាស់ ប្រជាជនប៉ាឡេស្ទីនបានធ្វើការតវ៉ាប្រឆាំងជាង 3 4 ខែមកហើយ ហេតុនេះទើមធ្វើឱ្យកីឡាកររបស់ អាហ្សង់ទីន មានការព្រួយបារម្មសុវត្ថិភាពនិងសម្ពាធរបស់កីឡាករជាដើម ៕

ប្រភពពី៖ BBC