photo of UEFA Nation League
ការ​ប្រកួត​រវាង ​ក្រូអាត ​និង​អង់គ្លេស ​នឹង​ត្រូវ​លេង​បិទ​ទ្វា​មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ឡើយ

ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​ក្រូអាត ​និង​អង់គ្លេស ​នឹង​ត្រូវ​លេង​បិទ​ទ្វា ​មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ឡើយ ​ក្រោយ​ពី​អ្នក​គាំទ្រ​ក្រូអាត ​បង្ក​រឿង​កាល​ពី​ពេល​កន្លង​ទៅ។

UEFA ​បាន​ដាក់​ពិន័យ​ក្រូអាត ​ឱ្យ​លេង​បិទ​ទ្វា​នេះ ​ក្រោយ​ពី​រក​ឃើញ​ថា​អ្នក​គាំទ្រ​ប្រទេស​នេះ ​បាន​បង្ហាញ​កាយ​វិការ​រើស​អើង ​និង​បង្ក​ជា​ហិង្សា​កើត​ឡើង ​ពេល​លេង​នៅ​ក្នុង​ដី​របស់​ខ្លួន។ ហេតុ​ដូច្នេះ​ហើយ ​បាន​ជា​គេ​សម្រេច​ឱ្យ​ការ​ប្រកួត​ជាមួយ​អង់គ្លេស ​ត្រូវ​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ​នេះ​តែ​ម្ដង។ ការ​លេង​ដូច្នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ផល​ល្អ​មួយ​សម្រាប់​ក្រុម​អង់គ្លេស ​ដើម្បី​ស្វែង​រក​ពិន្ទុ ​ក្នុង​ពាន​រង្វាន់ UEFA Nation League ​។

UEFA Nation League
​អ្នក​គាំទ្រ​ក្រូអាត ​បង្ក​រឿង​កាល​ពី​ពេល​កន្លង​ទៅ
UEFA Nation League
​អ្នក​គាំទ្រ​ក្រូអាត ​បង្ក​រឿង​កាល​ពី​ពេល​កន្លង​ទៅ

សូម​បញ្ជាក់​ថា​ក្រុម​ក្រូអាត ​ស្ថិត​នៅ​ក្រុម​ទី​៤ ​នៃ​ពូល A ​ជាមួយ​ក្រុម​២​ផ្សេង​ទៀត​គឺ​អេស្ប៉ាញ ​និង​អង់គ្លេស។ ​ឆ្លង​កាត់​១​ប្រកួត​កន្លង​មក ​ក្រុម​ក្រូអាត​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ចាញ់​ក្រុម​អេស្ប៉ាញ​ក្នុង​លទ្ធផល ៦-០។ ស្រប​ពេល​អង់គ្លេស​វិញ ​ក៏​បរាជ័យ​ក្រោម​ថ្វី​ជើង​អេស្ប៉ាញ​ដូច​គ្នា។ ដូច្នេះ​ហើយ ​ការ​ប្រកួត​នេះ ​ក្រុម​ទាំង​ពីរ​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​ដូច​គ្នា ​ដើម្បី​បន្ដ​សង្ឃឹម​ឡើង​វ​គ្គបន្ទាប់៕

photo of UEFA Nation League
ការ​ប្រកួត​រវាង ​ក្រូអាត ​និង​អង់គ្លេស ​នឹង​ត្រូវ​លេង​បិទ​ទ្វា​មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ឡើយ