​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​បិសាច​ក្រហម Manchester United ​ជា​លើក​ទី​២​ហើយ​នៅ​យប់មិញ​នេះ ​និង​រក​បាន​ដល់​ទៅ​២​គ្រាប់​ថែម​ទៀត​ក្នុង​ជ័យជម្នះ​លើ​ក្រុម Newcastle United ​លទ្ធផល ​៤-១។

Cristiano Ronaldo
Cristiano Ronaldo

​លោក Ole ​អ្នក​ចាត់ការ​ក្រុម Man Utd ​មិន​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​នោះ​ទេ ដោយ​លោក​បាន​ដាក់ Ronaldo ​លេង​ជម្រើស​១១​នាក់​ដំបូង​តែ​ម្ដង។ ​ពេញ​កីឡដ្ឋាន Old Trafford ​សុទ្ធ​តែ​អ្នក​គាំទ្រ​ដែល​ចង់​ឃើញ​វត្តមាន Cr7 ​នៅ​លើ​ទីលាន​វិញ​ខ្លាំង​ណាស់ ហើយ​នៅ​​យប់មិញ​នេះ​ពួកគេ​ស្រែក​ច្រៀង​និង​ហៅ​ឈ្មោះ Cristiano Ronaldo ​ពេញ​មួយ​ប្រកួត​តែ​ម្ដង។

​ក្រោយ​ពី​រក​បាន​២​គ្រាប់​ក្នុង​ប្រកួត​ដំបូង ខ្សែ​ប្រយុទ្ធ​វ័យ​ជ្រេ​តែ​សមត្ថភាព​នៅ​ល្អខ្លាំង Ronaldo ​បាន​និយាយ​ថា​៖ “ពេល​ចាប់​ផ្ដើម​ការ​ប្រកួត ​ខ្ញុំ​ភ័យ​ខ្លាំង​ណាស់ ​នេះ​ជា​រឿង​ពិត។ ​វា​ជា​ធម្មតា​ទេ ព្រោះ​ខ្ញុំ​មិន​រំពឹង​ថា​អ្នក​គាំទ្រ​ស្រែក​ច្រៀង​ឈ្មោះ​របស់​ខ្ញុំ​ពេញ​ការ​ប្រកួត​បែប​នេះ​ទេ។ ខ្ញុំ​ពិត​ជា​ភ័យ រំភើប​ខ្លាំង​ណាស់។ ប្រហែល​ជា​ខ្ញុំ​មិន​បាន​បង្ហាញ​វា ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ភ័យ​មែន។ ការ​ទទួល​នេះ​ពិត​ជា​អស្ចារ្យ ក្លឹប​នេះ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់”៕