photo of Futsal League
ការប្រកួតបាល់ទាត់ Futsal League ថ្នាក់ជាតិឆ្នាំ២០១៨

 

ការប្រកួតបាល់ទាត់ Futsal League ថ្នាក់ជាតិឆ្នាំ២០១៨ ក្នុងវគ្គសន្សំពិន្ទុពានរង្វាន់ជើងឯកបាល់ទាត់ក្នុងសាល នឹងឈានចូលសប្តាហ៍ទី១៥ នាថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០១៨ ដែលមាន១០ក្រុមចូលរួម ធ្វើការនៅលើទីលាន ដឹប្លូស្ព័ត។

សម្រាប់ក្រុមដែលធ្វើការប្រកួតនៅសប្តាហ៍ទី១៥ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ រួមមាន៖
១៖ ដោនថោនស្ព័ត Vs ហ្វេនស្ព័ត FT ម៉ោង ១៤៖៣០នាទីរសៀល
២៖ ឪម៉ាល់ FC Vs អាណាចក្របៃតង ម៉ោង ១៦៖០០នាទីរសៀល
៣៖ ប៊ី អេ យូណាធីត Vs ផេនដា FC ម៉ោង ១៧៖៣០នាទីល្ងាច

ការប្រកួតសម្រាប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨៖
១៖ យុវជន ៧មករា Vs ស.ស.យ.ក កំចាយមា ម៉ោង ១៦៖០០នាទីរសៀល
២៖ ឆន្ទៈកីឡា Vs ហូមស្ព័ត FC ម៉ោង ១៧៖៣០នាទីល្ងាច

photo of Futsal League
ការប្រកួតបាល់ទាត់ Futsal League ថ្នាក់ជាតិឆ្នាំ២០១៨

សូមបញ្ជាក់ផងដែរថា សម្រាប់លទ្ធផលការប្រកួតពានរង្វាន់ជើងឯកបាល់ទាត់ក្នុងសាល ប្រចាំសប្តាហ៍ទី១៥ គឺធ្វើឡើងជាលក្ខណៈប្រកួតបែបលីគតាមប្រព័ន្ធលីគ២ជុំ (វិលជុំសន្សំពិន្ទុ)៕