ការប្រកួតបាល់ទាត់ដ៏សំខាន់នៃលីគអេស្ប៉ាញ LaLiga 2019-2020 រវាងក្រុមខ្លាំង Real Madrid ប៉ះ FC Barcelona ដែលឲ្យឈ្មោះថា El Clasico នឹង​ត្រូវធ្វើការប្រកួតនៅថ្ងៃទី១៨ ខែធ្នូចុងឆ្នាំនេះ ស្ថិតក្នុងការប្រជែងរក ៣ពិន្ទុសម្រាប់សប្តាហ៍ទី១០ ជើងទី១ ដែលខកខានដោយសារតែមានបញ្ហាអសន្តិសុខនៅកីឡដ្ឋាន Camp Nou ក៏ត្រូវបានពន្យារពេល។ នេះបើតាមសហព័ន្ធបាល់ទាត់ LaLiga ចេញផ្សាយ។

Real Madrid Vs FC Barcelona
LaLiga 2019-2020 រវាងក្រុមខ្លាំង Real Madrid ប៉ះ FC Barcelona

លីគអេស្ប៉ាញ La Liga ជំនួបសំខាន់ El Clasico រដូវកាលនេះ រៀងពិបាកបន្តិចដោយបញ្ហាអសន្តិសុខនៅតំបន់កាតាឡាំង គ្រាដែលជំនួបនេះ​ក្រុមទាំងពីរនឹងត្រូវជួបគ្នាកាលពីថ្ងៃទី២៦ ខែតុលានោះទេ តែដោយសារសន្តិសុខ ទើបសហព័ន្ធបាល់ទាត់អេស្ប៉ាញលើមកប្រកួតនៅថ្ងៃទី១៨ ខែធ្នូវិញនាកីឡដ្ឋាន Camp Nou ទឹកដីក្រុម Barcelona ជើងទី១ដែលកំពុងឈរលេខរៀងទី១ ហើយ Real Madrid ឈរលេខរៀងទី២ នៃលីគកំពូលតារាង LaLiga បច្ចុប្បន្ន។

Real Madrid Vs FC Barcelona
Real Madrid Vs FC Barcelona

ខណៈពេលនេះ Real Madrid និង FC Barcelona កំពុងតែមាន ២៥ពិន្ទុស្មើគ្នា គិតត្រឹម ១២ប្រកួត គ្រាដែលការប្រកួតនៅថ្ងៃទី១៨ ខែធ្នូខាងមុខសម្រាប់ក្រុមទាំង២ សុទ្ធតែត្រូវការឈ្នះប្រកួតចុងក្រោយដូចគ្នា ហើយក្នុងរដូវកាលឆ្នាំ២០១៩-២០២០ Real ទើបតែចាញ់ ១ប្រកួតប៉ុណ្ណោះ និងខ្សែប្រយុទ្ធ Banzema រកបាន ៩គ្រាប់ ចំណែកខ្សែប្រយុទ្ធ Messi តាមពីក្រោយមាន ៨គ្រាប់៕

Real Madrid Vs FC Barcelona
Real Madrid Vs FC Barcelona