photo of metfone cambodia league
លីគ​កំពូល​កម្ពុជា

វគ្គសន្សំពិន្ទុនៃលីគកំពូលកម្ពុជា Metfone Cambodian Legue ឆ្នាំ២០១៨ នឹងឈានចូលសប្តាហ៍ទី១២ ដែលការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ចុងសប្តាហ៍នេះតែម្តង ដោយមាន១២ក្រុម ចូលរួមប្រកួតផងដែរ។

photo of metfone cambodia league
កាលវិភាគវគ្គសន្សំ​ពិន្ទុ​នៃលីគ​កំពូល​កម្ពុជា ​ឆ្នាំ២០១៨​ ប្រចាំ​សប្តាហ៍​ទី១២

ការប្រកួតសម្រាប់ថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨ រួមមាន៖
– សូលទីឡូអង្គរ Vs ភ្នំពេញក្រោន
– ព្រះខ័នរាជខេត្តស្វាយរៀង Vs ណាហ្គាវើល
– បឹងកេត Vs អាស៊ីអឺរ៉ុប យូណាយធីត។

សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យ ទី០១ ខែកក្កដា ឆ្នាំ២០១៨ រួមមាន៖
– អគ្គិសនី Vs វិសាខា
– វេស្ទើនភ្នំពេញ Vs អគ្គ.ស្នងការនគរបាលជាតិ
– ក្រសួងការពារជាតិ Vs អង្គរថាយហ្គឺរ។

សូមបញ្ជាក់ផងដែរថា ក្រុមបឹងកេតអែហ្វស៊ី ដែលឈរនៅកំពូលតារាងលេខ១ បណ្តោះអាសន្ត មាន២៧ពិន្ទុ កាលពីសប្តាហ៍ទី១១ និងត្រូវជួបជាមួយក្រុមអាស៊ីអឺរ៉ុប ដែលឈរនៅចំណាត់ថ្នាក់លេខ៥ និងមាន១៨ពិន្ទុ៕