កាលវិភាគប្រកួតរបស់បឹងកេត ក្នុងពូល F នៃពាន AFC Cup 2018

បន្ទាប់ពីយកឈ្នះក្រុម Lao Toyota ៤-៣ រួចមក ក្រុមបឹងកេតរបស់កម្ពុជា បានឈានជើងចូលលេងនៅក្នុងវគ្គជម្រុះនៃពូល F ពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2018 ហើយបានបង្ហាញពីកម្មវិធីប្រកួតទាំងស្រុង ជាមួយនឹងក្រុមតំណាងប្រទេស ៣ក្រុមផ្សេងទៀតរួមមានក្រុម Ceres Negros របស់ហ្វីលីពីន, ក្រុម Home United របស់សិង្ហបុរី និងក្រុម Shan United របស់មីយ៉ាន់ម៉ា។
ក្នុងការប្រកួតបើកឆាកវគ្គជម្រុះពូល F នេះនឹងចាប់ផ្ដើមនាថ្ងៃទី១៣ ខែកុម្ភៈខាងមុខ ដោយក្រុមបឹងកេត ត្រូវប្រកួតបើកឆាកមុនគេ ជាមួយក្រុមម្ចាស់ផ្ទះ Ceres Negros។ ជាមួយការប្រកួតនេះដែរនឹងធ្វើឡើង ២ជើង ពោលគឺប្រកួតក្នុងដី និងក្រៅដីគ្រប់ក្រុម ដើម្បីចម្រាញ់រកក្រុមខ្លាំងមានពិន្ទុខ្ពស់ជាងគេ ២ក្រុមឡើងទៅវគ្គបន្ដ។ ក្រុមដែលនឹកនាំដោយលោក កែវ កុសល នេះ នឹងចាប់ផ្ដើមដំណើរការប្រកួតរបស់ខ្លួននាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ដោយត្រូវប៉ះជាមួយក្រុមCeres–Negros របស់ហ្វីលីពីន។
ខាងក្រោមនេះ គឺជាកម្មវិធីនៃការប្រកួតទាំងស្រុងរបស់ក្រុមបឹងកេត ក្នុងវគ្គជម្រុះពូល F
