យោងតាមអ្នកកាសែត Fabrizio Romano និងសារព័ត៌មាន Daily Mail គឺ ខ្សែបម្រើ Paul Pogba នៃក្លិប Manchester United កំពុងស្ថិតក្នុងការពិភាក្សាផ្ទេរមកកាន់ក្លិប Manchester City ។

Paul Pogba
Paul Pogba

Pogba នឹងចាកចេញពីទឹកដី Old Trafford នៅដំណាច់រដូវកាលនេះដោយគ្មានតម្លៃខ្លួន ដោយការចរចាកុងត្រាថ្មីរវាងគេនិង Man UTD មិនត្រូវរូវគ្នានោះឡើយ។

ភាគីលោក Pep Guardiola ក៏បានបង្ហាញការចាប់អារម្មណ៍ចង់បាន កីឡាករសញ្ជាតិបារាំងរូបនេះ ប៉ុន្តែក្នុងនោះដែរ ក្លិប Paris Saint-Germain ក៏ចង់បានរូបគេដែរ។​

យ៉ាងណាមិញ មិនទាន់មានការព្រមព្រៀងណាមួយរវាង Man City និង Pogba នោះឡើយគឺគ្រប់យ៉ាងកំពុងស្ថិតក្នុងការចរចា។​

គួរបញ្ជាក់ផងដែរថា Paul Pogba ស៊ុតបញ្ចូលទីបាន១គ្រាប់ និងបញ្ជូនបាល់បាន៩គ្រាប់ក្នុងការបង្ហាញខ្លួន២០ប្រកួតនៅ Premier League នារដូវកាលនេះ៕