អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ខ្សែប្រយុទ្ធ Mohamed Salah គ្មានគម្រោងទទួលយកកុងត្រាថ្មីដែលក្លិប Liverpool ទើបតែស្នើមកនោះឡើយ។

Mohamed Salah
Mohamed Salah

អ្នកកាសែតជនជាតិអ៊ីតាលីរូបនេះក៏បានបង្ហើបថា ការចរចាកុងត្រាមានភាពយឺតយ៉ាវតាំងពីខែធ្នូមកម៉្លេះ ស្របពេលដែល កុងត្រារបស់កីឡាករសញ្ជាតិអេស៊ីប រូបនេះនឹងអស់សុពុលភាពនៅឆ្នាំ២០២៣ខាងមុខនេះហើយ។

នៅរដូវកាលនេះ Salah ពិតជាធ្វើបានល្អណាស់ដោយស៊ុតបញ្ចូលទីបាន២៧គ្រាប់ហើយ និងកំពុងទទួលបានការកោតសរសើរថាជាខ្សែប្រយុទ្ធឆ្នើមជាងគេនៅ Premier League ដូច្នេះ Liverpool អាចនឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីចងជើង​​គេទុក។

យ៉ាងណាមិញ អ្នកកាសែត Romano បានចុះផ្សាយបន្ថែមថា Salah ចង់បន្តស្នាក់នៅ Liverpool ប៉ុន្តែគេគិតថាក្លិបគួរតែដាក់សំណើកុងត្រាដែលល្អជាងនេះ។

គួរបញ្ជាក់ផងដែរថា Mohamed Salah ផ្ទេរពីក្លិប Roma មកកាន់ទឹកដី Anfield កាលពីឆ្នាំ២០១៧ ដោយបង្ហាញខ្លួនបាន២៣៧ប្រកួតនិងស៊ុតបញ្ចូលទីបាន១៥២គ្រាប់៕