កាល​ពី​យប់​មិញ​នៅ​ជំនួប​ទល់​ក្លឹប Newcastle United កាំភ្លើង​ធំ​ Arsenal បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ជាង​ខ្លាំង រហូត​លុត​ក្រុម​ភ្ញៀវ​ក្នុង​លទ្ធផល​ដល់​ទៅ ៤-០។ ជា​ការ​សម្រេច​គ្រាប់​បាល់​កើត​ចេញ​ពី​ថ្វី​ជើង​កីឡាករ Aubameyang, Pepe, Ozil និង Lacazette ពោល​គឺ​សុទ្ធ​សឹង​ជា​កីឡាករ​ជួរ​មុខ​ទាំង​ស្រុង។

Arsenal Vs Newcastle
Arsenal Vs Newcastle

ស្ថិត​ក្រោម​ក្រសែ​ភ្នែក​អ្នក​ទស្សនា​ប្រមាណ ៦០ ១៨៨ នាក់ នៅ​ឯ​កីឡដ្ឋាន Emirate Stadium បើ​តាម​ការ​វាយ​តម្លៃ​ពិន្ទុ​ពី WhoScored បាន​ឲ្យ​ដឹង​ថា​អ្នក​ឈ្នះ​នាម MOTM (Man Of The Match) ក្នុង​ការ​ប្រកួត​គឺ​បាន​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​ស្លាប Nicolas Pepe ដែល​ទទួល​បាន​ពិន្ទុ ១០/១០ ពេញ​តែ​ម្តង។

Arsenal Vs Newcastle
Arsenal Vs Newcastle

អតីត​កីឡាករ​របស់ Lille រូប​នេះ បាន​សម្រេច​គ្រាប់​បាល់​បញ្ចូល​ទី​ ១ គ្រាប់​និង Assist ចែក​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ចំនួន ២ លើក។ ដោយ​ស្ថិតិ​បញ្ជូន​បាល់​ជោគជ័យ​មាន​ដល់ ៨៣ ភាគរយ ហើយ​ចំណែក​នៃ​ការ​គ្រប់គ្រង​បាល់​រួម​មាន ៥,៥ ភាគរយ។

Arsenal
​ក្រុម Arsenal

អ្នក​បន្ទាប់​មាន​ដូច​ជា​ខ្សែ​ការពារ​ស្លាប Saka បាន ៨,៤ ខណៈ​ដែល Aubameyangបាន ៨,៣ រី​ឯ Ozil បាន ៧,៩ និង​ខ្សែ​ការពារ​កណ្តាល Mustafi បាន ៧,៨ រាប់​ជា​ជញ្ជាំង​ការពារ​ដ៏​ស្អិត​បំផុត​មួយ​ឲ្យ​ក្លឹប៕