ទីផ្សារដោះដូរកីឡាករនៅក្នុងក្របខណ្ឌ Premier League ប្រហែលជាត្រូវបានបិទ ប៉ុន្តែនោះមិនមានន័យថាកីឡាករមិនអាចផ្លាស់ប្តូរទៅកន្លែងផ្សេងនៅក្នុងទ្វីបអឺរ៉ុបបាននោះទេ ។

គួរបញ្ជាក់ថាទីផ្សារដោះដូរកីឡាករនៅទ្វីបនៅតែបន្តដំណើរការរហូតដល់ថ្ងៃទី ២ ខែកញ្ញា ហើយតារាឆ្នើមនៅក្នុងក្របខណ្ឌ PL ដ៏លេចធ្លោមួយចំនួននេះ អាចនឹងត្រូវធ្វើការផ្លាស់ប្តូរនៅសប្តាហ៍ក្រោយផងដែរ ។

លើសពីនេះយើងក្រឡេកមើលតារាកំពូលៗមួយនេះចំនួននេះ ក្នុងក្របខ័ណ្ឌ Premier League នៅតែអាចចាកចេញពីក្លឹបរបស់ពួកគេ ដើម្បីស្វែងរកទ្រនំថ្មីមួយផ្សេងទៀត ។

Alexis Sanchez

ក្លឹប Inter Milan ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរមួយសម្រាប់ខ្សែប្រយុទ្ធឈីលីរូបនេះ ហើយលោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុម Man United ក៏បានសារភាពថា Sanchez អាចនឹងចាកចេញទៅកាន់ប្រទេសអ៊ីតាលី ប្រសិនបើមានការផ្តល់ជូនត្រឹមត្រូវមួយ ។

photo of Alexis Sanchez
Alexis Sanchez

Christian Eriksen

តារារបស់ក្រុម Spurs រូបនេះធ្លាប់បានសារភាពហើយ ថាគេចង់ស្វែងរកការប្រកួតប្រជែងថ្មីមួយ ខណ:ដែលការផ្ទេរទៅកាន់ក្លឹប R.Madrid នៅតែអាចកើតឡើង ព្រោះការទៅកាន់ទឹកដីអេស្ប៉ាញក៏ជាក្តីសុបិនរបស់គេផងដែរ ។

photo of Christian Eriksen
Christian Eriksen

Paul Pogba

មិនតែខុសអីពី Eriksen ដែរ ខ្សែបម្រើសញ្ជាតិបារាំងរូបនេះក៏បានផ្សារភ្ចាប់ខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុម Real Madrid ផងដែរ ខណ:ពេលថ្មីៗនេះ Pogba ក៏បានទទួលការរិះគន់ជាច្រើននៅ Man Utd ក្រោយពីស៊ុតបាល់ប៉េណាល់មិនចូល ។

Paul Pogba
Paul Pogba

Tiemoue Bakayoko

Bakayoko កំពុងដាក់ឲ្យក្លឹប AC Milan ខ្ចីជើង ខណ:ដែលខ្សែបម្រើរូបនេះប្រហែលជាគ្មានអនាគតនៅក្នុងក្រុម Chelsea ក្រោយត្រូវបញ្ជាក់ថាគេគ្មាននៅក្នុងគម្រោងរបស់ក្លឹបទៀតនោះទេ ។

Tiemoue Bakayoko
Tiemoue Bakayoko

Shkodran Mustafi

ការចុះហត្ថលេខាលើ David Luiz ពីក្រុម Chelsea កំពុងធ្វើឲ្យអនាគតរបស់ Mustafi នៅក្នុងក្រុម Arsenal ស្ថិតនៅក្នុងភាពសង្ស័យ ខណ:ដែលរូបនេះក៏ត្រូវបានយល់ថាអាចនឹងចាកចេញក្នុងរដូវក្តៅនេះផងដែរ ។

Shkodran Mustafi
Shkodran Mustafi