photo of Rodri​go
ខ្សែបម្រើ Rodri​go របស់​ក្លឹប Man Utd​

ខ្សែបម្រើ Rodrigo ​របស់​ក្លឹប Man Utd​ ជឿថា Manchester City មិនមែន​ក្រុម​ឆ្នើម​បំផុត​​នៅ​ក្របខណ្ឌ​ Premier League ទៀតទេ ដោយ​អះអាងថា ឋានៈ​នេះ​គឺធ្លាក់ទៅ​លើ​ក្រុម Liverpool ហើយ​។

photo of Rodri​go

ក្រុម​ Manchester City បានលើកពាន​ជើង​ឯកលីក ដោយ​យក​ឈ្នះ​ក្រុម Liverpool តែ​១ពិន្ទុ​ប៉ុណ្ណោះ​កាលពីរដូវកាល​មុន ប៉ុន្តែ​នៅរដូវកាលនេះ​ Manchester City ហាក់ដូចជា​ធ្វើមិន​បាន​ល្អ​ទេ ហើយ​ចាញ់​ពិន្ទុ​ក្រុម Liverpool ៨ពិន្ទុ​ឯណោះ។

photo of Rodri​go

ពិតណាស់ ក្រុមរបស់​លោក JurgenKloppគឺជា​ក្រុម​តែមួយគត់នៅអង់គ្លេស​ដែល​បាន​ឈ្នះ​គ្រប់ការ​ប្រកួត​នៅ​ឆ្នាំនេះ ស្របពេល​ក្រុម​របស់​លោក Pep Guardiola ចាប់ផ្តើម​មិនសូវល្អទេ ​ក្នុងការការពារតំណែង​ជើង​ឯក​របស់​ខ្លួន​ ហើយ​ជួបបរាជ័យ​នៅ​ក្នុងលីកពីរលើករួចហើយ៕