កីឡាករ Achraf Hakimi កំពុងតែត្រៀមខ្លួនជាមួយក្លិប Paris Saint-Germain ក្នុងការប្រកួតបើករដូវកាលនៃក្របខណ្ឌ Ligue 1 នៅពេលខាងមុខនេះ, ខណៈកាលពីថ្ងៃ សៅរិ៍ កន្លងទៅគាត់ត្រូវបានគេពិនិត្យរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។

Achraf Hakimi
Achraf Hakimi

កីឡាករវ័យ ២២ ឆ្នាំត្រូវបានគេរំពឹងថា គាត់នឹងអាចក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ PSG បន្ទាប់ពីគាត់បានផ្លាស់ពីក្រុម Inter Milan មកចូលរួមជាមួយក្រុមអ្នកមានបារាំងកាលពីថ្ងៃទី ៦ ខែ កក្កដា កន្លងទៅ។

បើយោងតាមការចុះផ្សាយរ​បស់ការសែត L’Equipe បានឱ្យដឹងថា Achraf នឹងត្រូវគេដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១០ ថ្ងៃ, តួយ៉ាងការប្រកួតមិត្តភាពរវាង PSG ទល់នឹងក្រុម FC Chambly កាលពីម្សិលមិញក៏គាត់មិនបានបង្ហាញខ្លួនដែរ៕