photo of សៀង ចន្ធា
ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា

ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា​ បានសរសេរលើគណនី Facebook របស់ខ្លួនជាភាសាអង់គ្លេសថា See You Vegalta Sendai ឬ ជួបគ្នា Vegalta Sendai!

គេមិនទាន់ច្បាស់ថា កីឡាករវ័យ១៧ឆ្នាំរូបនេះនឹងចូលរួមជាមួយក្លិបនៅលីគកំពូលជប៉ុនមួយនេះឬអត់ទេ។ តែយ៉ាងណា សមាជិកក្រុមយុវជនបាទី និងជម្រើសជាតិកម្ពុជា ធ្លាប់ពីគម្រោងទៅយកបទពិសោធ​នៅ​ជប៉ុន។

គួរដឹងដែរថា សៀង ចន្ធា ទើបបញ្ចប់យុទ្ធនាការ AFF U18 Championship ជាមួយជម្រើសជាតិ U18 កម្ពុជា ដោយគេរកបាន៤គ្រាប់៕