ខ្សែបម្រើ Harry Wilson ដែរជួយក្រុមរបស់លោក Frank Lampard ឈ្នះបិសាចក្រហម Manchester United ពាន Carabao Cup កាលពីប៉ុន្មានសប្តាហ៍មុន កាលពីយប់លោកបានជួយ វែល​ឈ្នះ​អៀរឡង់​ 1ទល់នឹង0 ពាន Nations League វគ្គសន្សំពិន្ទុ។

Harry Wilson
Harry Wilson

ការ​ប្រកួត​ដែល​គ្មាន​វត្តមាន​ដូចជា Gareth Bale និង​ Aaron Ramsey ក្រុម​ភ្ញៀវ​រក​​គ្រាប់​ជ័យ​ជម្នះ​បាន​តាម​រយៈ​ ការ​ស៊ុត Free Kick ​បញ្ចូល​ទី​យ៉ាង​ល្អ​របស់​យុវជន​ Liverpool ដែល​ Derby កំពុង​ខ្ចី​ជើង​គឺ​ Harry Wilson នៅ​នាទី​58។​

Ryan Giggs បានដឹកនាំ វែល​លើ​ ឈ្នះលើអៀរឡង់ពីរប្រកួតហើយដោយប្រកួតដំបូងឈ្នះ 4-1 ដោយឈរនៅលើកំពូលតារាងក្នុងពូល H មាន6ពិន្ទុនៅពីលើក្រុមលេខ 2ដាណឺម៉ាក 2ពិន្ទុ ខណៈដែរអៀរឡង់​ មាន1 ពិន្ទុប៉ុណ្នោះ ពីការលេង3ប្រកួត៕

ប្រភពពី៖ Metro