ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ Richarlison ចាប់តាំងពីចូលរួមជាមួយ ក្រុម Everton នៅរដូវក្តៅនេះមក ធ្វើឱ្យគ្រូជម្រើសជាតិប្រេស៊ីលលោក Tite ចាប់អារម្មណ៍ជាខ្លាំងចំពោះលោក។

Tite​ គ្រូបង្វឹករបស់ជម្រើសជាតិ ប្រេសីុល
Tite​ គ្រូបង្វឹករបស់ជម្រើសជាតិ ប្រេសីុល

ខ្សែប្រយុទ្ធវ័យ 21 ឆ្នាំរូបនេះ Everton ទិញពី Watford ក្នុងតម្លៃ 44 លានផោននៅរដូវកាលក្តៅនេះ។ ខណៈដែរការប្រកួតជាមួយ Bournemouth កាលពីថ្ងៃសៅរិ៍មុនលោកទទួលបានកាត់ក្រហម។ 

ទោះជាយ៉ាងណាក៏ដោយ 2ប្រកួតរបស់គាត់នៅក្របខ័ណ្ឌ Premier League ប្រឆាំងនឹងក្រុម Wolves និង Southampton គឺទាក់ទាញអារម្មណ៍របស់លោក Tite កាន់តែខ្លាំង ជាពិសេសនោះ 2ប្រកួតលោករកបាន 3គ្រាប់។

Richarlison
Richarlison

ប្រេស៊ីលដែលធ្លាក់ចេញពីព្រឹត្តការណ៏ World Cup នៅវគ្គ 1/4 ក្រោមស្នាដៃបែលហ្ស៊ិក ខណៈនៅខែក្រោយនេះ ប្រេសីុលនឹងត្រូវប្រកួតមិត្តភាពជាមួយ អាមេរិច និង អេលសាលវ៉ាឌ័រ ៕

ប្រភពពី៖ Daily Mail