ខ្សែប្រយុទ្ធចំណូលថ្មីដែរមានតម្លៃថ្លៃជាងគេរបស់ Everton កីឡាករ Richarlison ស៊ុតបញ្ចូលទី បាន2គ្រាប់ ប៉ុន្តែបានត្រឹមស្មើជាមួយក្រុមដែរទើបនឹងមកលេងក្នុងលីគទីមួយរបស់អង់គ្លេស Premier League ដោយលទ្ធផល 2ទល់នឹង2 កាលពីយប់មិញនេះ។

Richarlison ខ្សែប្រយុទ្ធដែរមានតម្លៃថ្លៃរបស់ Everton
Richarlison ខ្សែប្រយុទ្ធដែរមានតម្លៃថ្លៃរបស់ Everton

គួរដឹងដែរថា Richarlison បានផ្ទេរ​ពី​ Watford នៅដើមរដូវកាល2018/19 ក្នុងតម្លៃ44លានផោន។ ដោយ Everton មានគ្នាត្រឹមតែ 10នាក់ប៉ុណ្នោះ។ ក្រោយពីខ្សែការពារ Phil Jagielka ឈុះជើងខ្សែបម្រើរបស់ក្រុម Wolves ក៏ត្រូវអាជ្ញាកណ្ដាលឱ្យកាត់ក្រហមបណ្ដេញចេញពីទីលាននៅនាទីទី40។

ពីគ្រាប់របស់ Everton រកបានដោយខ្សែប្រយុទ្ធ Richarlison នៅនាទីទី 17 នឹង 67 ខណៈដែរ ពីរគ្រាប់របស់ក្រុមចចក Wolves រកបានដោយខ្សែបម្រើ Rúben Neves នៅនាទីទី 44 នឹងនាទីទី 80 រកបានដោយខ្សែប្រយុទ្ធ Raúl Jiménez លទ្ធផលនេះរក្សារហូតដល់ចប់ការប្រកួត ៕

ប្រភពពី៖ BBC