កីឡាករបាល់ទាត់ដែរលេងនៅលីគកំពូលរបស់អេស្ប៉ាញ La Liga មានការខឹងសម្បារយ៉ាងខ្លាំង ខណៈដែរប្រធាន La Liga ក្រោយសហព័ន្ធបានផ្តល់សិទ្ធក្នុងការរៀបចំការប្រកួតលីកកំពូលមួយចំនួននៅសហរដ្ឋអាមេរិក ដោយមិនបានប្រាប់ពួកគេឱ្យដឹងជាមុនសិន។

Sergio Ramos
Sergio Ramos

អង្គភាពរៀបចំការប្រកួតរបស់ La Liga បានប្រកាសកាលពីសប្តាហ៍មុន ក្នុងភាពជាដៃគូជាមួយបណ្តាញពហុកីឡានិងក្រុមកម្សាន្ត ដែលបានប្រកាសថាខ្លួនគ្រោងនឹងរៀបចំការប្រកួតរវាងក្រុមកំពូលៗ របស់លីគនេះនៅក្នុងសហរដ្ឋអាមេរិកវិញ។

សហព័ន្ធកីឡាករ La Liga ដែរហៅកាត់ថា AFE បាននិយាយថា សមាជិករបស់ខ្លួនមិនបានពិគ្រោះយោបល់ជាមួយកីឡាករទាំងអស់នោះទេ។ ជាមួយគ្នានេះដែរ ពួកគេទាំងអស់គ្នាក៏បានបើកនូវកិច្ចប្រជុំមួយផងដែរ ដើម្បីរកដំណោះស្រាយជុំវិញបញ្ហាខាងលើដែលមានលោក David Aganzo ដែលជាប្រធានរបស់សហព័ន្ធកីឡា AFE ចូលរួមដោយផ្ទាល់។ ដោយមានកីឡាករឆ្នើមៗជាច្រើនបានមកចូលរួមដូចជា Ramos និងមិត្តរួមក្រុម Nacho, Sergio Busquets នៅ Barcelona  , Leo Baptistao មកពី Espanyol, Bruno មកពី Villarreal និង Koke និង Juanfran មកពី Atletico Madrid។

អ្នកលេងនៅ La Liga រូបថត បន្ទាប់ពីកិច្ចប្រជុំ AFE របស់ពួកគេបានបញ្ចប់
អ្នកលេងនៅ La Liga រូបថត បន្ទាប់ពីកិច្ចប្រជុំ AFE របស់ពួកគេបានបញ្ចប់

សេចក្តីថ្លែងការណ៍ដែលចេញផ្សាយកាលពីថ្ងៃពុធថា AFE និងកីឡាករមិនយល់ពីការសម្រេចចិត្តនោះទេ។ វាបាននិយាយថាកីឡាករបាន «ភ្ញាក់ផ្អើលនិងខឹងសម្បារថាទស្សនៈរបស់ពួកគេមិនត្រូវបានយកមកពិចារណានៅក្នុងកិច្ចព្រមព្រៀងដែលប៉ះពាល់ដល់ពួកគេដោយផ្ទាល់។ ប៉ុន្តែសហព័ន្ធ La Liga ធ្វើនេះចង់ធ្វើយ៉ាងណាដើម្បីប្រមូលអ្នកគាំទ្រមកវិញ ជាក់ស្តែងថ្មីៗនេះក្រុម Real Madrid បានបាត់អ្នកគាំទ្រសឹងតែពាក់កណ្តាលទៅហើយដូច្នេះសហព័ន្ធមានសិទ្ធនៅក្នុងការសម្រេចចិត្តដើម្បីធ្វើការប្រកួតនៅទីនោះ»៕