photo of Harley Bryn Willard, Sergio Barboza Da Silva Junior
កីឡាករ Harley Bryn Willard នឹង Sergio Barboza Da Silva Junior

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងដែលទើបចុះកិច្ចសន្យាលើកីឡាករបរទេសចំណូលថ្មីកាលពីម្សិលមិញនេះ រួមមាន Harley Bryn Willard នឹង Sergio Barboza Da Silva Junior មានប្រវត្តមិនធម្មតាឡើយ ។

ប្រវត្តខ្លះៗរបស់កីឡាករអង់គ្លេស Willard ៖ មានវ័យត្រឹមតែ ២០ឆ្នាំ ធ្លាប់បានស៊ុតបញ្ចូលទី ៨ គ្រាប់ ឲ្យក្លិប Hassleholms IF នៅក្នុងប្រទេសស៊ុយអ៊ែត ហើយក៏ជាកីឡាករយុវជននៅក្លិបបាល់ទាត់អង់គ្លេសកាំភ្លើងធំ Arsenal FC និង Southampton FC មុនពេលផ្លាស់ទៅប្រទេសស៊ុយអែត។

ប្រវត្តខ្លះៗរបស់កីឡាករប្រេសុីល Barboza ៖ មានវ័យ ២៥ឆ្នាំ អាចរកបាន ៧ គ្រាប់ ក្នុង ១០ ប្រកួត នៅរដូវកាលនេះ ឲ្យក្លិប Master 7FC នៅក្នុងក្របខ័ណ្ឌ Laos Premier League (ក្របខណ្ឌកំពូលឡាវ)។ កីឡាករ Sergio ធ្លាប់លេងឱ្យក្លិប ៥ ផ្សេងគ្នានៅក្នុងប្រទេសប្រេស៊ីល មុនពេលផ្លាស់ទៅ Costa Rica, Guatemala នឹង Honduras។

photo of Sergio Barboza Da Silva Junior
កីឡាករ Sergio Barboza Da Silva Junior
photo of Harley Bryn Willard
កីឡាករ Harley Bryn Willard

សូមបញ្ជាក់ថា កីឡាករចំណូលថ្មីទាំងពីររូបនេះ នឹងបង្ហាញខ្លួនក្នុងជំនួនជាមួយក្លិប ណាហ្គាវើល នាវេលាម៉ោង ៦ ល្ងាចនេះ នៅលើកីឡដ្ឋានខេត្តស្វាយរៀង ក្នុងជំនួបសប្តាហ៍ទី១២ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨៕