Shane Booysen, Trevin Caesar, Hyon Whoo
Shane Booysen, Trevin Caesar, Hyon Whoo

តាមរយះការប្រកាសលើទំព័រ Facebook របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនៅព្រឹកថ្ងៃសុក្រ​ ទី២៩ មិថុនានេះ បានឲ្យដឹងថា ខ្សែការពារកូរ៉េខាងត្បូង Hyon Whoo, ខ្សែប្រយុទ្ធអាហ្វ្រិកខាងត្បូង Shane Booysen និង ខ្សែប្រយុទ្ធជម្រើសជាតិ​ចាម៉ៃកា Trevin Caesar បានចាកចេញពីក្លឹបមួយនេះហើយ។

គួរដឹងដែរថា កីឡាករបរទេសទាំង៣ខាងលើបានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង នៅដើមរដូវកាល២០១៨ និង ចូលលេងទៀងទាត់នៅជុំទី១។ ដោយឡែក ក្រុមដឹកនាំដោយគ្រូបង្គោល​ Conor Nestor មកពីសាធារណរដ្ឋអៀរឡង់ ហាក់មិនសមប្រកបឡើយ ដោយឆ្លងកាត់ការប្រកួត១១លើកកន្លងមក រកបានជ័យជម្នះត្រឹម៤លើក ស្មើ២ និង ចាញ់ដល់ទៅ៥លើក ឈរនៅលេខ៨។

គួររំឭកថា Shane Booysen បានឈានជើងមកកាន់កម្ពុជា កាលឆ្នាំ២០១៥ និង ចំណាយពេល៣រដូវកាលនៅភ្នំពេញក្រោន ជាទីដែលរូបគេ​រួមចំណែកឈ្នះជើងឯក ​Metfone Cambodian League នៅរដូវកាលដំបូង៕