កីឡាករបាល់ទាត់អាស៊ី ៧នាក់ ដែលមានរូបរាងស្រស់សង្ហារអាចក្លាយជាតារាបាន
មានកីឡាករអាស៊ីមួយចំនួន មិនត្រឹមតែមានសមត្ថភាពខ្ពស់ អាចចូលរួមលេងក្នុងលីគបាល់ទាត់នៅអឺរុបនោះទេ ប៉ុន្តែពួកគេក៏មានរូបសម្រស់ស្រស់សង្ហារ គួរជាទីចាប់អារម្មណ៍ផងដែរ។ ខាងក្រោមនេះកីឡាករបាល់ទាត់អាស៊ី៧រូប ដែលយើងអាចនិយាយថាមានភាពស្រស់សង្ហារ។
កីឡាករទាំងនោះ រួមមាន៖
១. Neil Etheridge អ្នកចាំទីជម្រើសជាតិហ្វីលីពីន ដែលកំពុងលេងនៅក្លឹប Cardiff នេះ មានកាយសម្បទាគួរឲ្យចាប់អារម្មណ៍មែនទែន។

២. Son Heung Min ខ្សែបម្រើប្រយុទ្ធកូរ៉េខាងត្បូង របស់ Tottenham Hotspurs វ័យ ២៦ឆ្នាំនេះ មានមុខដូចកូនក្មេង ទាំងសាច់មុខ ទាំងទម្រង់មុខ។ ពេល Son ញញឹមម្តងៗ ប្រហែលជាស្រីៗ កកបេះដូងក៏មិនដឹង។ ប៉ុន្តែពេល Son យំ ក៏ពិបាកមើលដែរ។

៣. Ki Sung-yueng ខ្សែបម្រើកូរ៉េខាងត្បូង របស់ក្លឹប Newcastle United វ័យ ២៩ឆ្នាំនេះ បានរៀបការជាមួយតារាសម្តែង Han Hye-jin និងមានកូនរួចទៅហើយ ប៉ុន្តែគាត់នៅតែសង្ហារ។

៤. Gotoku Sakai ខ្សែការពារជប៉ុន ដែលកំពុងលេងនៅក្លឹប Hamburger SV វ័យ ២៧ឆ្នាំនេះ បានកើតនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយមានឪពុកជាជនជាតិជប៉ុន និងមានម្តាយជាជនជាតិអាល្លឺម៉ង់។ Sakai ធ្លាប់ត្រូវបានគេយករូបគាត់ ទៅគូរជារូបតុក្កតា (anime) ទៀតផង។ ជាកូនកាត់បែបនេះហើយ ទើបបានជាសង្ហារណាស់។

៥. Koo Ja Cheol ខ្សែប្រយុទ្ធ និងជាអតីតប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង វ័យ ២៩ឆ្នាំ ដែលកំពុងលេងនៅក្លឹប FC Augsburg នេះ ទោះបីជាមានវ័យជ្រេទៅហើយ ប៉ុន្តែស្នាមញញឹមរបស់គាត់ នៅតែបង្ហាញពីមុខដ៏ស្រស់ស្អាតរបស់គាត់បាន។

៦. Makoto Hasebe ៖ ទោះបច្ចុប្បន្ន មានអាយុ ៣៤ឆ្នាំ ប៉ុន្តែខ្សែបម្រើជប៉ុន ដែលកំពុងលេងនៅក្លឹប Frankfurt មិនត្រឹមតែនៅលេងបានល្អនោះទេ ថែមទាំងនៅមានសម្រស់ស្រស់សង្ហារដដែល។

៧. Atsuto Uchida ខ្សែការពារជប៉ុន ដែលកំពុងលេងនៅក្លឹបមួយក្នុងប្រទេសជប៉ុននេះ ត្បិតតែមានវ័យ ៣០ឆ្នាំហើយ ប៉ុន្តែគាត់នៅតែមានម៉ូដសក់ និងមុខមាត់សង្ហារដដែល។

ប្រភព៖ Fox Sports Cambodia