កីឡាករបាល់ទាត់ Marco Verratti របស់ PSG បានឆ្លងជំងឺ Covid 19

ខ្សែបម្រើ Marco Verratti របស់ក្រុម PSG បានធ្វើតេស្ត៍វិជ្ជមានចំពោះវីរុស Covid-19 នេះ។

ហេតុដូច្នេះហើយខ្សែបម្រើ Marco Verratti នឹងដាក់ខ្លួនដោយឡែកហើយនឹងខកខានការប្រកួតយ៉ាងតិចចំនួន ២ សប្ដាហ៍នាពេលខាងមុខនេះ។

PSG ត្រូវជួបក្រុម Lille OSC នៅលីគបារាំងនាថ្ងៃទី ៣ ខែមេសានិង Bayern Munich នៅវគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នាថ្ងៃទី ៧ ខែមេសា។

សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Football News
Related
Football News
Newcastle United វាយបកយកឈ្នះ Burnley ក្នុងលិទ្ធផល ២ ទល់នឹង ១
Burnley បានចាញ់ការប្រកួត ២ ជាប់ៗគ្នាជាមួយក្រុមដែលស្ថិតក្បែរតំបន់កាត់ចោល Newcastle United បានយកឈ្នះក្នុងលិទ្ធផល ២ ទល់នឹង ១ នៅឯកីឡាដ្ធាន Turf Moor ។ ដើមតង់ដំបូងក្រុមម្ចាស់ផ្ទះធ្វើបានល្អមែនទែនដោយខ្សែប្រយុទ្ធកីឡាករ Matej Vydra បានរកគ្រាប់បាល់បញ្ចូលទី ១គ្រាប់ នៅនាទីទី ១៨ ដែលបានទទួលបាល់យ៉ាងស្អាតពីមិត្តរួមក្រុមកីឡាករ Chris Wood ស្ថិតនៅផ្នែកខាងឆ្វេង ។ ចុងតង់ទី ១ នៅនាទីទី ៣៨ កីឡាករ James Tarkowski របស់ក្រុម Newcastle ស្ទើតែទទួលបានបាល់ប៉េណាល់ទីដោយ កីឡាករ Sean Longstaff តែត្រូវអាជ្ញាកណ្ដាល ពិនិត្យ VAR បន្ទាប់មកក៏សម្រេចថាមិនផ្ដល់បាល់ពិន័យ ១១ម៉ែត្រទៅវិញ ។ ម៉្យាងវិញទៀត Burnley បានបន្តដាក់សម្ពាធទៅលើក្រុមភ្ញៀវម្តងទៀតនៅដើមតង់ទី ២ បានត្រឹមប៉ុន្មាននាទីប៉ុណ្ណោះត្រូវបានក្រុមភ្ញៀវស៊ុតតាមស្មើមកវិញដោយកីឡាករ Jacob Murphy នៅនាទីទី ៥៩ នឹងបន្ថែមគ្រាប់ជ័យជំនះទៅលើក្រុមម្ចាស់ផ្ទះដោយ
12 Apr 2021
Football News
Arsenal ចង់ប្រជែងជាមួយ West Ham ក្នុងការចុះកុងត្រាជាមួយ Lingard
យោងតាមគេហទំព័រ The Sun បានអោយដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងតែព្យាយាមចុះកុងត្រាការផ្ទេរកីឡាករ Jesse Lingard របស់ Manchester United ដែលក្រុម West Ham United កំពុងតែខ្ចីជើង ។ ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអង់គ្លេសក្នុងរដូវកាលផ្លាស់ប្តូរកីឡាកររដូវរងាក៏ប៉ុន្តែ Man United បានបដិសេធពួកគេ ។ ម្យ៉ាងវិញទៀតក្រុម Arsenal បានមានការចាប់អារម្មណ៍ចំពោះទម្រង់លេងរបស់ Lingard នាពេលថ្មីៗនេះហើយត្រូវបានគេនិយាយថាបានធ្វើការសាកសួរបឋមអំពីការចុះហត្ថលេខាដែលអាចកើតមាន ។ ប្រាក់ខែរបស់ Lingard ជិត ១១០,០០០ ផោនក្នុងមួយសប្តាហ៍អាចជាបញ្ហាប្រឈមមួយសម្រាប់ West Ham ប៉ុន្តែក្រុមកាំភ្លើងធំមានទំនុកចិត្តលើសមត្ថភាពរបស់ពួកគេក្នុងការបំពេញតាមការទាមទាររបស់គាត់។ ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះត្រូវបានបង្ហាញសម្ថតភាពលេចធ្លោចាប់តាំងពីចូលរួមជាមួយក្រុម West Ham ដោយរកបាន ៦ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៨ លើកក្នុងនោះរាប់បញ្ចូលទាំងការស៊ុតបញ្ចូលទី ៣-៣ ទល់នឹងក្រុម Arsenal កាលពីពេលថ្មីៗនេះ ។
12 Apr 2021
Football News
ក្រុម Villarreal ភ្លាត់ចាញ់ក្រុម Osasuna នៅក្នុងទឹកដីខ្លួនឯង
ក្រុម Villarreal បានភ្លាត់ចាញ់ក្រុម Osasuna ក្នុងលទ្ធផល ១: ២ ក្នុងផ្ទះខ្លួនឯងនៃការប្រកួតដណ្តើមជើងឯកលីកអេស្ប៉ាញក្នុងសប្ដាហ៍ទី ៣០ ពោលគឺ ៤ ថ្ងៃមុនពេលទទួលភ្ញៀវ Dinamo ក្នុងការប្រកួត Europa League វគ្គ ៨ ក្រុមចុងក្រោយ ។ ក្រុមភ្ញៀវបាននាំមុខនៅនាទីទី ៦៤ ដោយគ្រាប់បាល់បញ្ចូលទីដោយកីឡាករ Jon Moncayola ។ នៅ ៦ នាទីក្រោយមកខ្សែការពារ David Garcia របស់ក្រុម Osasuna បានភ្លាត់ស៊ុតបញ្ចូលក្នុងសំណាញ់ទីរបស់ខ្លួនឯង ធ្វើអោយម្ខាស់ផ្ទះតាមបានស្មើនៅនាទីទី ៧០ ។ ខ្សែប្រយុទ្ធសញ្ជាតិក្រូអាត កីឡាករ Ante Budimir បានរកគ្រាប់បាល់ជ័យជំនះដ៏សំខាន់របស់ Osasuna អោយកាន់តែសុវត្ថិភាពគេចពីតំបន់កាត់ចោល ។ David Garcia ដែលជាអ្នកស៊ុតបាល់បញ្ចូលទីខ្លួនឯងបានលួងចិត្តមិត្តរួមក្រុមខ្លួនគាត់ដោយការបញ្ជូនបាល់យ៉ាងល្អពីជ្រុងអោយកីឡាករ Budimir ស៊ុតបញ្ចូលទីសម្រេចដោយក្បាលរបស់គាត់ ។ ខ្សែប្រយុទ្ធ Ante Budimir ដែលក្រុម
12 Apr 2021
Football News
ក្រុម Atletico ត្រឡប់មកវិញនៅលើកំពូលតារាង បន្ទាប់ពីស្មើជាមួយក្រុម Real Betis
ការប្រកួតបានចាប់ផ្តើមយ៉ាងល្អសម្រាប់ក្រុមរបស់លោក Diego Simeone ដោយនៅនាទីទី ៥ កីឡាករ Yannik Carrasco បានរកគ្រាប់បាល់នាំមុខអោយក្រុម Atletico ក្នុងនាមជាក្រុមភ្ញៀវ ។ ប៉ុន្តែក្រុម Real Betis បានរកគ្រាប់បាល់តាមស្មើវិញនៅនាទីទី ២០ ហើយអ្នកស៊ុតបាល់បញ្ចូលទីដោយ Cristian Tello នៅពេលបញ្ជប់តង់ទី ១ លទ្ធផលមិនផ្លាស់ប្តូរទេ ។ នៅក្នុងការប្រកួតកាលពីថ្ងៃអាទិត្យនៃការប្រកួតដណ្តើមជើងឯកលីកអេស្ប៉ាញក្នុងសប្ដាហ៍ទី ៣០ នេះ Betis បានធ្វើជាម្ចាស់ផ្ទះអោយក្រុមភ្ញៀវ Atletico Madrid ហើយក្រុមទាំងពិរ បានបញ្ចប់លិទ្ធផលដោយគ្មានអ្នកឈ្នះបានត្រឹម ១ ស្មើ (១ – ១) បានធ្វើអោយក្រុម Atlético Madrid ឡើងកំពូលតារាង ដោយឈរពីលើក្រុមលេខ ២ Real Madrid តែ ១ ពិន្ទុប៉ុណ្ណោះ នឹង ឈរពីលើក្រុមលេខ ៣ ចំនួន ២ ពិន្ទុ
12 Apr 2021
Football News
Pep តក់ស្លុតពេលលឺអ្នកចាត់ការក្លិប Leeds លោក Marcelo Bielsa បានហៅគាត់ថាជាអ្នកជំនួយការ
លោក Pep Guardiola គ្រូបង្វឹកក្រុម Man City បានអត្ថាធិប្បាយលើសម្ដីរបស់គ្រូបង្វឹកក្រុម Leeds លោក Marcelo Bielsa ។ នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះលោក Bielsa បានហៅ Guardiola ថាជាជំនួយការក្លិបតែប៉ុណ្ណោះ ។ Pep Guardiola៖ “ ខ្ញុំតក់ស្លុតខ្ញុំមានអារម្មណ៍ប្លែកបន្តិច។ លោក Bielsa គាត់គឺជាបុរសនិយាយស្មោះត្រង់បំផុត ។ ខ្ញុំប្រាកដថាប្រសិនបើគាត់និយាយអ្វីមួយគាត់ជឿជាក់ ។ គាត់មិននិយាយ រឺ ធ្វើអ្វីក្នុងប្រព័ន្ធផ្សព្វផ្សាយដើម្បីសម្រាប់កេរ្ដិ៍ឈ្មោះរបស់គាត់ទេ” ។ នោះជាមូលហេតុដែលខ្ញុំភ្ញាក់ផ្អើល ហើយ ខ្ញុំមិនសមនឹងទទួលវាទេ ។ មនុស្សគ្រប់គ្នាដឹងពីការកោតសរសើរ និង ការគោរពដែលខ្ញុំមានចំពោះគាត់ ។ គាត់បានជួយខ្ញុំនៅពេលចាប់ផ្តើមប្រលូកក្នុងវិថីជាអ្នកចាត់ការក្លិប ។ គាត់នឹងស្ថិតនៅក្នុងបេះដូងខ្ញុំជានិច្ច ។
11 Apr 2021
Football News
អ្នកចាត់ការទូទៅលោក Ranieri នឹងចាកចេញពីក្រុម Sampdoria នៅរដូវក្តៅ
លោក Claudio Ranieri គ្រូបង្វឹកក្រុម Sampdoria នឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ ។ អ្នកចាត់ការវ័យ ៦៩ ឆ្នាំរូបនេះបានសម្រេចចិត្តមិនបន្តកុងត្រាថ្មីជាមួយក្លិបនោះទេ នេះបើយោងតាមរបាយការណ៍ Sampnews24 ។ យោងតាមប្រភពព័ត៌មានបានអោយដឹងថាលោកប្រធានក្លិប Sampdoria លោក Massimo Ferrero បានបានជួបជាមួយគ្រូបង្វឹករបស់ក្រុម Crvena Zvezda លោក Dejan Stankovic រួចហើយដើម្បីពិភាក្សាអំពីការសហការគ្នាដែលអាចកើតមាន ។ បុរសសញ្ជាតិស៊ែប៊ីវ័យ ៤២ ឆ្នាំរកបាន ៤០០,០០០ ផោនក្នុងមួយឆ្នាំនៅក្លឹប Belgrade ។ បន្ទាប់ពីប្រកួតសប្ដាហ៍ទី ២៩ រួចមកក្រុម Sampdoria ជាប់ចំណាត់ថ្នាក់លេខ ១០ នៅ Serie A ។
11 Apr 2021