កីឡាករខ្សែបម្រើ អ៊ុក សុធី វ័យ ៣២ ឆ្នាំ ដែលរួមរស់ជាមួយនឹងក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសថានឹងព្យួរស្បែកជើងនៅចុងបញ្ចប់រដូវកាលនេះ ក្រោយចំណាយពេលជិត ៩ ឆ្នាំជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោននេះ។

អ៊ុក សុធី
កីឡាករខ្សែបម្រើ អ៊ុក សុធី វ័យ

មុនពេលចូលនិវត្តន៍ កីឡាកររូបនេះ ធ្លាប់បានជួយក្រុមដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ភ្នំពេញក្រោន ឱ្យឈ្នះជើង​ឯកលីគកំពូលកម្ពុជា ២លើក គឺនៅក្នុងឆ្នាំ ២០១៤ និង ២០១៥ និងជួយឲ្យក្លិបមួយនេះ ឡើងទៅវគ្គជម្រុះជុំចុងក្រោយក្នុង ពានរង្វាន់ AFC President Cup 2012 ផងដែរ។

គួររំលឹកដែរថា ខ្សែបម្រើ អ៊ុក សុធី បានចូលរួមជាមួយ ភ្នំពេញក្រោន កាលពីឆ្នាំ ២០១១ ដោយផ្លាស់មកពីក្រុមហ្វូតសាល ម៉ូតូហោះ ខណៈរូបគេក៏ធ្លាប់ជាប់ជាក្រុមជម្រើសជាតិកម្ពុជា និង ក្រុមហ្វូតសាលជម្រើសជាតិកម្ពុជា ជាច្រើនលើកច្រើនសារផងដែរ៕