ខ្សែការពាររបស់ Manchester City កីឡាករ Vincent Kompany បាននិយាយថាក្រុមដែរទើបនឹងឡើងថ្មី ចចកខ្មៅ Wolves គឺជាក្រុមដែរខ្លាំងមួយនៅក្របខ័ណ្ឌ English Premier League នារដូវកាលនេះ ហើយពួកគេនឹងក្លាយជាគូរប្រកួតស្វត់ស្វាញ់មួយនៅក្នុងលីគនេះ។

Vincent Kompany
Vincent Kompany

ក្រុមចចកខ្មៅ Wolves ដែរជាប់ចំណាត់ថ្នាក់លេខ 1 នៃក្របខ័ណ្ឌ Championship នៃលីគទីពីររបស់អង់គ្លេស កាលពីរដូវកាលមុន។ ពួកគេក៏ឡើងមកលេងលីគកំពូលរបស់អង់គ្លេស Premier League ដោយប៉ុន្មានថ្ងៃមុនពួកគេក៏ ប្រកួតស្មើ 1-1 1 ជាមួយនឹងម្ចាស់ជើងឯក Manchester City ផងដែរ។ ខណៈដែរនៅថ្ងៃសៅរ៍នេះពួកគេនឹងត្រូវប្រកួតជាមួយ West Ham United ដែលជាក្លឹបចាញ់ទាំងបីប្រកួតនៅសប្តាហ៍ទី3នេះ។

Kompany បានប្រាប់បណ្តាញសារព័ត៌មានអង់គ្លេសថា៖ «ពួកគេលេងមិនខ្លាំងដូចក្រុមជើងឯកឬក្រុម ខ្លាំងដ៏ទៃក្នុងលីគទេ ព្រោះពួកគេជាក្រុមទើបឡើងថ្មី។ ប៉ុន្តែខ្ញុំជឿជាក់ថាពួកគេនឹងយកពិន្ទុពីគូប្រជែងបានយ៉ាងងាយស្រួលប្រសិនបើពួកគេមើលងាយក្រុមនេះ» ៕

ប្រភពពី៖ egypttoday